Sponsor
កម្សត់​ណាស់!​កុមារ​ទាំងពីរ​​ឪពុក​ស្លាប់​ម្ដាយ​ទៅ​ថៃ​មិន​ឃើញ​មក ​​រស់​​ទី​ពឹង​ខ្លួន

ទប់​ទឹក​ភ្នែក​មិនបាន​នោះ​ទេ​​​​​ ជាមួយ​នឹង​ជីវិត​ដ៏​កម្សត់​របស់​បងប្អូន​ពីរ​នាក់ ដែល​ឪពុក​បាន​ស្លាប់​ចោល ចំណែក​ឯ​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ថៃ​ រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ​បាត់​ដំណឹង​សូន្យ​ឈឹង ទុក​បណ្ដោយ​ឲ្យ​កុមារ​ទាំងពីរ​នាក់​នេះ រស់​នៅ​ខ្លួនទីពឹងខ្លួន​ទាំង​ក្មេង​ខ្ចី​ ខ្វះ​ភាព​កក់​ក្តៅ​ ខ្វះ​ការ​ថែ​ទាំ ខ្វះ​ការ​ថ្នាក់ថ្នម ដូច​ក្មេង​គេ​ដទៃ តែ​អ្វី​ដែល​កាន់​តែ​ក្តុក​ក្តុល​នោះ ពេល​អ្នក​សម្ភាសន៍​សួរ​ថា មាន​អារម្មណ៍​តូចចិត្ត​ទេ ក្មេង​ប្រុស​ដែល​ជា​បង​ស្រែ​យំ ង៉ា យំ​ដោយ​ទាំង​ប្អូន​ទៀត​។ ​​​

​​ក្មេង​ទាំង​ពីរ​នាក់​នេះ ​តស៊ូ​រស់​ដោយ​ខ្លួន​ឯង​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ ពួកគេ​ទៅ​កាប់​​ដើម​ពួជ​ដើម្បី​យក​មក​ធ្វើ​អំបោស​លក់​ ក្នុង​មួយ​ថ្ងៃ​រក​បាន​តែ ១៥០០ ទៅ​២០០០​រៀល​ប៉ុណ្ណោះ ដើម្បី​ទិញ​អង្ករ​ហូប។ ​តាម​សម្ដី​អ្នក​ជិត​ខាង​​បាន​អោយ​ដឹង​ថា ​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​នេះ​ ពួកគេ​តស៊ូ​រស់​ដោយ​ខ្លួន​ឯង​ គ្មាន​អ្នក​យក​ចិត្ត​ទុក្ខ​ដាក់​ និង​មើល​ថែ​ ក្នុង​មួយ​ថ្ងៃ​គឺ​រក​បាន​មួយ​គីឡូ​អង្ករ។​ តែ​អ្វី​ដែល​កាន់​តែ​កោត​សរសើរ​ប្អូន​នោះ​ ​គឺ​រូប​គេ​មិនបាន​បោះបង់​ចោលការ​សិក្សា​ឡើយ​ ​រូបគេ​នៅ​តែ​ប្រឹង​ទៅ​រៀន​ដោយ​ថ្មើរ​ជើង​​ទោះបីជា​សាលា​នៅ​ឆ្ងាយ​ម្ដេច​ក្តី​។

តាម​រយៈ​សំណេរ​នេះ ​ក្នុងនាម​ខ្ញុំបាទ​ជា​ស្មេរ​ម្នាក់​សូម​បន្ទរ​សំណូម​ពរ​បន្ត​ពី​លោក Lyhos San ដែល​ជា​អ្នក​​ទៅ​ថត​ផ្ទាល់​ សកម្មភាព​របស់​ប្អូន​ទាំងពីរ នៅ​ភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ​ខេត្ត​កំពង់ឆ្នាំង ​​សូម​អំពាវ​នាវ​ដល់​បងប្អូន​សប្បុរសជន បណ្ដា​អង្គការ សមាគម សហគមន៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង និង​ក្រៅ​ប្រទេស មេត្តា​ស្រោចស្រង់​ជីវភាព​របស់​កុមារ​ទាំង​ពីរ​នេះ​ផង​ចុះ ​ ​តាម​រយៈ​លេខ​របស់​លោក Lyhos San ផ្ទាល់​​ 098 3​35 544 / 068 33 55 44 ៕

វីដេអូ

Image may contain: 2 people, people sitting, grass, outdoor and nature
រូបពីរនាក់បងប្អូន
Image may contain: 2 people, tree, plant, shorts, outdoor and nature
រូបពីរនាក់បងប្អូន

វីដេអូ

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor