Sponsor
កុមារក្រីក្រ​កម្ពុជា​មាន​សង្ឃឹម​ហើយ​!​ អ្នកឧកញ៉ា ​ហុង ពីវ​ ផ្តល់​​ ២​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​​​​

រាជធានី​ភ្នំពេញ​៖​ កុមារ​ក្រី​ក្រ​កម្ពុជា​មាន​សង្ឃឹម​បន្ត​ទៀត​ហើយ បន្ទាប់​ពី​អ្នកឧកញ៉ា ​ហុង​ ពីវ​ ​​​​​នៅ​វេលា​​ព្រឹក​ថ្ងៃ​ទី​០៦ ​ខែ​មករា​ ឆ្នាំ​២០១៧​នេះ នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​ពិភពថ្មី​គ្រុប ​បាន​បរិច្ចាគ​​ថវិកា​​ ២​លាន​ដុល្លារ​អាមេរិក​ ​ប្រគល់​ជូន​ផ្ទាល់​​ដៃ​ដល់​លោក​វេជ្ជបណ្ឌិត​ Beat Richner​ ស្ថាបនិក​ និង​ជា​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​ ដើម្បី​បន្ត​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។

នេះ​ជា​លើក​ទី​២​ហើយ​ ដែល​អ្នកឧកញ៉ា​ចិត្ត​សប្បុរស​រូប​នេះ​ និង​ក្រុម​គ្រួសារ ​បាន​បរិច្ចាគ​ថវិកា​​​ជូន​ដល់​លោក​វេជ្ជបណ្ឌិត​ Beat Richner​ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា បន្ទាប់ពី​លើក​ទី១​ លោក​បាន​ផ្តល់​ថវិកា​១​លាន​ ដុល្លារ​ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​កំពុង​ត្រូវ​ការ​ថវិកា​ជា​ចាំ​បាត់​ក្នុង​ការ​ចំណាយ​គ្រឿង​បរិក្ខារ​ពេទ្យ​និង​ថ្នាំពេទ្យ​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​កុមារ​កម្ពុជា​​រាប់​​​សែន​នាក់ក្នុង​មួយ​ឆ្នាំ​ៗ​។​​​

សូម​បញ្ជាក់​ថា​​ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ចំនួន​៥​ទីតាំង ​ដោយ​​៤​កន្លែង​នៅ​រាជធានី​ភ្នំពេញ និង​មួយ​ទីតាំង​ទៀត ក្នុង​ខេត្ត​សៀមរាប​ ហើយ​បើ​​គិត​ពី​ចំនួន​នៃ​ការ​ផ្តល់​សេវា​ព្យាបាល​​ក្នុង​មួយ​ថ្ងៃ​ៗ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​ទទួល​ការ​ព្យាបាល​​ចាប់​ពី​១៦០០ ​ទៅ ​២០០០​នាក់​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​៕​

កុមារក្រីក្រ​កម្ពុជា​មាន​សង្ឃឹម​ហើយ​!​ អ្នកឧកញ៉ា ​ហុង ពីវ​ ផ្តល់​​ ២​លាន​ដុល្លារ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​​​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor