Sponsor

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ បានឲ្យដឹងនៅមុននេះបន្តិចថា មាន​ករណីប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាជជាង៣០០នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបទរំលួល ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ សង្ស័យថាបានពុលបាយ នេះបើយោងតាមប្រធានមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ថ្លែងប្រាប់នៅយប់ថ្ងៃទី១៣ ខែមករានេះ។

ករណីពុលនេះ ត្រូវបានលោកអភិបាលខេត្ត ម៉ៅ ធនិន ចុះជួយអន្តរាគមន៍ សង្គ្រោះភ្លាមៗផងដែរ ដោយមានប្រជាពលរដ្ឋប្រមាណ៧០នាក់ ហើយបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

យោងតាមព័ត៌បឋមបានឲ្យថា ករណីសង្ស័យពុលបាយនេះ ដោយតែបងប្អូនប្រជពលរដ្ឋ និងសិស្សានុសិស្សខាងលើ បានទទួលទាននូវបាយដែលក្រុមការងារ សន្និបាទរបស់ឃុំសំរោង យកទៅចែកជូនដល់ក្មេងៗសិស្សសាលាបឋមសិក្សាបទរំដួល ហើយបាយនៅក៏ត្រូវចែកបន្តដល់ ប្រជាពលរដ្ឋនៅជិតៗនោះផងដែរ៕

Image may contain: 1 person, sittingImage may contain: 4 peopleImage may contain: 2 peopleImage may contain: one or more people and people sittingImage may contain: 2 people, people sitting and shoesImage may contain: 1 personImage may contain: one or more people and people sittingImage may contain: 1 person, standingImage may contain: one or more people, people sitting and shoesImage may contain: 5 people

ទស្សនាវីដេអូ ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor