Sponsor

ជនជាតិ​ ចិន ​រាប់​រយ​លាន​នាក់​ កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត ធ្វើ​ឲ្យ​ស្ថានីយ​រថភ្លើង​ទាំងឡាយ​ក្នុង​ទីក្រុង​ទូទាំង​ប្រទេស ​ចិន ​ណែនណាន់តាន់តាប់​ដោយ​មនុស្ស​​ ក្រោម​អាកាស​ធាតុ​ត្រជាក់​ដល់​ឆ្អឹង​ ដើម្បី​ទៅ​ជួបជុំ​សាច់​ញាតិ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ច័ន្ទ​គតិ​ ដែល​ជា​ពេល​ឈប់​សម្រាក​ដ៏​សំខាន់​បំផុត​របស់​ជនជាតិ​ ចិន​ នៅ​ថ្ងៃ​ទី ​២៨ ​ខែ​ មករា​ ដែល​ជា​ថ្ងៃ​ចូលឆ្នាំ​ ។​

តម្រូវការ​សំបុត្រ​រថភ្លើង​មាន​ចំនួន​ច្រើន​បំផុត​ជាង​ពេល​ណា​ៗ​ទាំង​អស់​ ដោយ​​ស្ថានីយ​រថភ្លើង​នីមួយ​ៗ​មាន​អ្នក​ដំណើរ​អង្គុយ​រង់ចាំ​ទាំង​យប់​ទាំង​ថ្ងៃ​​ អ្នកខ្លះ​បាន​ចាំ​ទិញ​សំបុត្រ​រហូត​ដល់​ពីរ​ទៅ​បី​ថ្ងៃ​ ធ្វើ​យ៉ាងណា​ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ដែល​គេ​ស្គាល់​ថា​ទិវា​និទាឃៈ​រដូវ ​ជា​ពេល​ដែល​សមាជិក​គ្រួសារ​បរិភោគ​ម្ហូបអាហារ​ជាមួយគ្នា​ និង​មានការ​បាញ់​កាំជ្រួច​អបអរ​យ៉ាង​សប្បាយ​រីករាយ​បំផុត ។​

សារព័ត៌មាន​រដ្ឋ ​ចិន ​ចុះផ្សាយ​ទិន្នន័យ​ចំនួន​អ្នក​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ច័ន្ទ​គតិ​ឆ្នាំ​ ដែល​មាន​ពេល​ ៤០​ ថ្ងៃ ​ថា​មាន​ចំនួន​​រហូត​ដល់​ ៣ ​ពាន់​លាន​នាក់​ ក្នុង​នោះ​មាន​ ២.៥​ ពាន់​លាន​នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ។

ប្រភពៈ​ newvision​ 

វីដេអូ៖

ផ្តល់សិទ្ធិដោយ៖ KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor