Sponsor

ក្មេង​ស្រី​អាយុ​ ១៧​ ឆ្នាំ​ម្នាក់​ប្រឈម​នឹង​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​រំលោភ​ផ្លូវ​ភេទ​ទៅ​លើ​យុវជន​អាយុ​ ១៩ ​ឆ្នាំ​ ដោយ​ប្រើ​កាំបិត​គំរាម​ឲ្យ​យុវជន​នោះ​ធ្វើ​តាម​បញ្ជា​របស់​ខ្លួន ។​ កញ្ញា​ Lestina Marie Smith ​ត្រូវ​បាន​គេ​នាំ​ឡើង​តុលាការ​​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ចំពោះ​បទ​ល្មើស​ចំនួន​ពីរ​ករណី​គឺ​ ប្រើប្រាស់​អាវុធ​គំរាម​មនុស្ស​ និង​រំលោភ​ផ្លូវ​ភេទ​ ដែល​ករណី​នីមួយៗ​សុទ្ធតែ​អាច​ឲ្យ​នាង​ជាប់​ពន្ធនាគារ​មួយ​ជីវិត ។​

ក្នុង​បទចោទប្រកាន់​បញ្ជាក់​ថា ​នាង​បាន​​ឃាត់​យុវជន​អាយុ​ ១៩ ​ឆ្នាំ​ ដោយ​ប្រើ​កាំបិត​ បន្ទាប់​មក​បញ្ជា​ឲ្យ​យុវជន​នោះ​រួមភេទ​ជាមួយ​នាង​ដោយ​ប្រើ​មាត់​ មុន​ពេល​ប្រើ​អវយវៈ​ភេទ ។​ ករណី​នេះ​កើតឡើង​ក្នុង​ទី​ប្រជុំ​ជន​ Saginaw Township ​ភាគ​កណ្ដាល​រដ្ឋ​ Michigan ​សហរដ្ឋ​អាមេរិក ។​ ក្រោយ​សវនាការ​ កញ្ញា ​Smith ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ រង់ចាំ​ឡើង​សវនាការ​លើក​ទី​ពីរ​ នៅ​ថ្ងៃ​ទី​ ៣ ​ខែ​ កុម្ភៈ ។​ ទោះ​យ៉ាង​ណា​ យុវជន​ដែល​ជា​ជនរងគ្រោះ​ មិន​ត្រូវ​បាន​អាជ្ញាធរ​ប្រាប់​អត្តសញ្ញាណ​ជា​សាធារណ​ឡើយ ។​

ប្រភពៈ​ independent​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor