Sponsor

​រាជធានី​ភ្នំពេញ៖ ​ការ​សន្ដោស​ការ​ប្រណី​ ការ​ចែក​រំលែក​​ ពី​សំណាក់​​អ្នក​មាន​និង​អ្នកក្រ រវាង​មនុស្ស​ចាស់​និង​មនុស្ស​ក្មេង​ និង​ពី​មនុស្ស​ក្មេង​ទៅ​មនុស្ស​ចាស់​វិញ​ គឺ​ជា​សន្តាន​របស់​មនុស្ស​ដែល​មាន​គុណធម៌​ក្នុង​ខ្លួន ​មិន​មែន​ជា​អ្នក​ដែល​គិត​​បែប​អាត្មា​​និយម។

 តួ​យ៉ាង​ដូចជា​លោក ឧកញ៉ា​ ស្រី​ ចាន់​ថន​ ទាក់ទង​ជាមួយ​និង​ទង្វើ​របស់​គាត់​នៅ​ក្នុង​ថ្ងៃ​នេះ​ជា​ដើម ទោះបីជា​កុមារ​ជា​អ្នក​លក់​ផ្កា​ម្នាក់​​នេះ​មិន​ធ្លាប់​ជា​អ្វី​និង​លោក​ពី​​មុន​មក​ក៏​​ដោយ តែ​សំខាន់​ការ​ប្រើ​ចិត្ត​មេត្តា​របស់​រូប​លោក​ទៅ​កាន់​ក្មេង​ប្រុស​ម្នាក់​នោះ ប្រកប​ដោយ​ចិត្ត​អាណិត​ស្រលាញ់​។ អាច​និយាយ​បាន​ថា​ជា​និស្ស័យ ដែល​ធ្វើ​អោយ​មនុស្ស​ពីរ​ដែល​មិនធ្លាប់​​ស្គាល់​គ្នា តែ​ពេល​ជួប​ប្រាស្រ័យ​បែរ​ជា​មាន​ភាព​ជិតដិត​ ឬ​ថា​ "និយាយ​ត្រូវ​គ្នា"។

​ ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឧកញ៉ា​ ស្រី ចាន់ថន បាន​សរសេរ​សំណេរ​មួយ​ដោយ​លើក​ឡើង​ថា "​យប់​មិញ​ចៃដន្យ​បាន​ជួប​ នឹង​ប្អូន​ប្រុស​លក់​ផ្កា​ ហើយ​ក៏​បាន​ហៅ​ប្អូន​មក​អង្គុយ​ញ៉ាំ​បបរ និង​និយាយ​លេង​ជា​មួយ​ប្អូន មាន​អារម្មណ​ថា​ត្រូវ​គ្នា។ ជា​ការ​ពិត​ទៅ មនុស្ស​គឺ​មាន​តម្លៃ​របស់​មនុស្ស​រៀងៗ​ខ្លួន​ និង​ការ​គិត​ផ្សេងៗ​គ្នា មិន​ថា​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ​ ដូចនេះ​សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ចេះ​ឲ្យ​តម្លៃ ការ​ដឹង​គុណ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក"។

ដូច​ការ​លើកឡើង​របស់​លោក​ខាងលើ​​ មនុស្ស​ម្នាក់ៗ មិនថា​គេ​រស់​ក្នុង​ស្ថានភាព​​ជា​អ្វី​ក៏ដោយ គេ​មាន​តម្លៃ​របស់​គេ​រៀងៗ​ខ្លួន ​ហើយ​គេ​ក៏​មាន​ចំណុច​ពិសេស​ប្រចាំ​ខ្លួន​របស់​គេ ​ដែល​យើង​មិន​មាន។ តាម​រយៈ​សកម្មភាព​របស់​លោក​ខាង​លើ យើង​គ្រាន់​តែ​ចង់​រំលេច​ជា​ស្មារតី​ថា ការ​សន្ដោស​ការ​ផ្ដល់​ក្តី​ស្រលាញ់ ការ​បំពេញ​ក្តី​បំណង​របស់​មនុស្ស​ម្នាក់ ​ទៅ​តាម​លទ្ធភាព​របស់​យើង​ នោះ​ហើយ​ជា​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​ដែល​មិន​អាច​យក​លុយ​ទៅ​ទិញ​បាន៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor