
ជីវិតយើងម្នាក់ៗ រមែងត្រូវបានបោកបក់ដោយព្យុះព្យោមរាប់មិនអស់។ ឧបសគ្គ ការបរាជ័យ ការខកបំណង គឺមានច្រើនមិនអាចគណនាបាន ជាពិសេសការរិះគន់ និងការសើចចំអកពីមនុស្សផងគ្នា។ ពីមនុស្សសាមញ្ញម្នាក់ តើធ្វើយ៉ាងណា ដើម្បីអាចសម្រេចក្តីសុបិនរបស់ខ្លួនបានទៅ?
តើពេលនេះ លោកអ្នកពិតជានឿយហត់ណាស់មែនទេ? ជីវិតមួយនេះ ពិតជាលំបាកណាស់មែនទេ? បើហត់ហើយយើងអាចសម្រាកបន្តិចសិនបាន តែសូមកុំបោះបង់គោលដៅឲ្យសោះ (NeverGiveUp ) ហើយកុំរំលង សាកល្បងមើលពីជីវិតពិត និងការតស៊ូអត់ធ្មត់ ប្រឹងប្រែងយ៉ាងពិតប្រាកដ របស់អតីតកីឡាករគុនខ្មែរ អេភូថង (Eh Pouthong) ដើម្បីសម្រេចគោលដៅនៃជីវិតរបស់គាត់។
តើការតស៊ូប្រឹងប្រែង ឆ្លងកាត់ទុក្ខលំបាករបស់គាត់នេះខ្លាំងកម្រិតណា? តោះ! ទៅទស្សនាវីដេអូខ្លីស្តីពីខ្សែជីវិតពិតអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកប្រដាល់សេរីទាំងអស់គ្នា! ដែលវីដេអូនេះនាំមកជូន ក្រុមហ៊ុន សន្តិសុខ Libra Private Security។

ផ្តល់សិទ្ធិដោយ៖KQUBE