ក្មេងស្រីរងគ្រោះទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ ត្រូវបានល្មោភកាមម្នាក់ធ្វើរឿងដែលមិនគួរគប្បី កាលពីវេលាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក ឃុំមានរិទ្ធ
ស្រុកដងទង់ ខេត្តកំពត។ ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ សាយ សាន អាយុ៥០ឆ្នាំ រស់នៅភូមិកើតហេតុ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៣រសៀលថ្ងៃកើតហេតុខាងលើជនសង្ស័យបានល្បួងក្មេងស្រីរងគ្រោះទៅផ្ទះបាយអ្នកជិតខាងម្នាក់រួចក៏ធ្វើសកម្មភាពចាប់ឱប ស្ទាបអង្អែល និងលូកចូលក្នុងប្រដាប់ភេទក្មេងស្រីរងគ្រោះរហូតដល់ទីជម្រៅជាច្រើនដង។ លុះល្ងាចថ្ងៃដដែលក្រុមគ្រួសារសាច់ញាតិក្មេងស្រីរងគ្រោះបានដឹងក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមានរិទ្ធ ហើយក្រោយពេលទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចក៏បានចុះចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
ដោយ៖ (ហង្ស សុភាព)
ផ្តល់សិទ្ធិដោយ៖VD7News.com