Sponsor
បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច​ទើបដឹង​ការពិត​...

ខេត្តកំពត៖ នៅវេលាម៉ោង៦និង៣៤នាទីព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថា បានប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ដេកស្លាបខ្លួនអាក្រាត់កាយ នៅចំណុចផ្ទះជួល ស្តិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថ បានអោយភ្នាក់ងារយើងដឹងថា ក្រោយពីសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុបានធ្វើការពិនិត្យឃើញថា ការស្លាប់របស់បុរសវ័យចំណាស់ខាងលើនេះបណ្តាលមកពីខ្យល់(គ)។ចំណែកឯសាកសពឈ្មោះ នួន សន ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិឡា ឃុំឡា ស្រុកសំរោង ខេត្តតាកែវ។

បច្ចុប្បន្នសាកសពបុរសខាងលើនេះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ (ហង្ស សុភាព) 

សពជនរងគ្រោះ
សពជនរងគ្រោះ
សពជនរងគ្រោះ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor