Sponsor

-បើ​ទិញ​ជ្រូក​ខ្វៃ​សែន​ ប្រយ័ត្ន​បាក់​ត្រចៀក​និង​កន្ទុយ​ ព្រោះ..........

-ហាង​ជ្រូក​ខ្វៃ​មួយ​កន្លែង​ក្នុង​១​រដូវ​ចូល​ឆ្នាំ​ អាច​លក់​បាន​រហូត​ដល់​៤០០ ទៅ​៥០០​ក្បាល 

-ហាង​ឆេង​ជ្រូក​ខ្វៃ​ឆ្នាំ​នេះ  ១​គីឡូ​ ៦ម៉ឺន​ ២​ពាន់​រៀល  

ជ្រូក​ខ្វៃ​ គឺ​ពេញ​និយម​ខ្លាំង​ណាស់​ សម្រាប់​ការ​សែន​ព្រេន​របស់​ជនជាតិ​ចិន​ នៅ​ពិធី​បុណ្យ​ឆេងម៉េង និង​ សែន​កុងម៉ា​ នា​ពេល​ចូល​ឆ្នាំ​ ប៉ុន្តែ​​ពួក​គេ​មាន​តំណម​មួយ​ គឺ​ជ្រូក​ខ្វៃ​មិន​ត្រូវ​ បាក់​ត្រចៀក​ ឬ បាក់​កន្ទុយ​ឡើយ​ ។ តើ​មាន​មូល​ហេតុ​អ្វី​ ទើប​ពួក​គេ​ប្រកាន់​បែប​នេះ​?  

លោក​នង សុគន្ធ​ធារ៉ា បាន​ប្រាប់​គេហទំព័រ​ព័ត៌មាន​ខេឃ្យូប (Kqube.net) ឲ្យ​​​ដឹង​ថា អ្នក​ទិញ​ជ្រូក​ខ្វៃ​គេ​ប្រកាន់​ណាស់  គេ​មិន​ទិញ​ទេ​កាល​ណា​បើ​ជ្រូក​នោះ​បាក់​ត្រចៀក​និង​ ដាច់​កន្ទុយ​ ព្រោះ​នាំ​ប្រផ្នូល​មិន​ល្អ ។ ដូច្នេះ​ហើយ​អ្នក​លក់​ជ្រូក​មាន​ការ​ប្រយ័ត្ន​ប្រយែង​ណាស់​ចំពោះ​រឿង​នេះ។  

អ្នក​លក់​ដដែល​នេះ​បាន​បន្ថែម​ថា បើ​សិន​ជា​ ជ្រូក​ណា​ខ្វៃ​ហើយ​ បាក់​ត្រចៀក​ ឬ​កន្ទុយ​នោះ លោក​សុខចិត្ត​មិន​យក​ឲ្យ​អតិថិជន​នោះ​ទេ គឺ​ កាប់​លក់​ជា​គីឡូ​តែ​ម្ដង ទោះបីជា​ត្រូវ​ខាត​ក៏​ដោយ​។

 អ្នក​លក់​ដដែល​នេះ​បាន​បន្ថែម​​ ខេឃ្យូប (Kqube.net)ថា រាល់​ឆ្នាំ​ សម្រាប់​ខែ​ចូល​ឆ្នាំ​ចិន​នេះ ហាង​របស់​លោក​អាច​លក់​បាន​ចន្លោះ​ពី​៤០០​ក្បាល ទៅ​៥០០​ក្បាល លេខ​ទូរស័ព្ទ​ទំនាក់​ទំនង 098222207។

ចំពោះ​តម្លៃ​ជ្រូក​ខ្វៃ​ នៅ​រដូវ​ឆ្នាំ​២០១៧​នេះ គឺ​មាន​ដូច​ខាង​ក្រោម​នេះ៖  

ទី១. ទម្ងន់​១០​គីឡូ  ចុះ​ក្រោម លក់​ម៉ៅ​តែ​ម្ដង ( ឧទាហរណ៍​៖ ៥គីឡូ តម្លៃ​៤៨​ម៉ឺន​រៀល)

ទី២. ទម្ងន់​១០​គីឡូ  ឡើង​ទៅ​ លក់​គិត​ជា​គីឡូ​ គឺ ១​គីឡូ​ ៦ម៉ឺន​ ២​ពាន់​រៀល ។

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor