Sponsor

ភ្នំពេញ៖ មិនធ្លាប់​មាន​ទេ​ ឃើញ​តែ​ក្នុង​រឿង​ប៉ុណ្ណោះ​កាលពី​វេលា​ម៉ោង១២ និង១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី៣១ មករា ឆ្នាំ២០១៧ ស្ថិត​ត្រង់ចំណុច​ផ្ទះ​លេខ៧៤២E1 ផ្លូវ​បេតុង សង្កាត់​ផ្សារ​ដេរ​ប៉ូ២ ខណ្ឌទួលគោក ។ បុរសរងគ្រោះ​ឈ្មោះ​ថៃ តារា អាយុ២៩ឆ្នាំ ស្នាក់នៅ​ចំនុចកើតហេតុ​ខាងលើ។

ប្រភពបានដឹងថា មុនពេល​កើតហេតុ​ពេល​គាត់​កំពុងតែ​សំរាន្ត​លង់លក់​នៅក្នុង​ផ្ទះ ស្រាប់តែ​ឮ​សំលេង​អ្នកជិតខាង​ហៅ​គាត់​ឱ្យ​ចុះមក​ក្រោម មើល​កូនប្រុស​របស់គាត់​ដែល​បាន​ធ្លាក់​ពីលើផ្ទះ​ជាន់​ទីមួយ បណ្ដាលឱ្យ​បាក់​កជើង​ទាំងសងខាង ។ពីមុនមក​កូនប្រុស​គា​ត់​ធ្លាប់​ដេក​មមើ​ល​ដើរ​ទៅរក​បន្ទប់ទឹក​អញ្ចឹង​ដែរ តែ​លើក​មុន​គ្រាន់តែ​ទៅដល់​បន្ទប់ទឹក ក៏បាន​ដើរ​ត្រលប់​មកវិញ ។

ចំណែក​លើក​នេះ កូន​របស់គាត់​បាន​ដើរ​ហួស​បន្ទប់ទឹក​រហូតមក​ដល់​ខាងក្រោយ ដោយសារតែ​ក្រោយ​ផ្ទះ គាត់​មិនមាន​បង្កាន់ដៃ​ការពារ ទើប​ធ្វើឱ្យ​កូន​របស់គាត់​ដើរមក​ដល់​បាន​ធ្លាក់​ទាំង​ជើង​ពីរ​មក​តែម្ដង ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ចេញមក​មើល​ទើប​ដឹងថា ធ្លាក់​ពីលើផ្ទះ​ជាន់​ទីមួយ​មក​បាក់​កជើង​ទាំងសងខាង៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor