
ភ្នំពេញ៖ ជីវិតបុរសធាក់ស៊ីក្លូម្នាក់បានដេកស្លាប់លើក សុីក្លូចោលក្រុមគ្រួសារគួរឲ្យសង្វេគ កាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី៣០ មករា ឆ្នាំ២០១៧ អ្នកធាក់ស៊ីក្លូម្នាក់កើតខ្យល់(គ) បានដេកស្លាប់នៅលើស៊ីក្លូ បង្កការផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍ ស្ថិតតាមបណ្តោយផ្លូវ១១០ កែងផ្លូវ១៧ ចំណុចជិតផ្សារចាស់ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ភ្នំពេញ។
ប្រភពបានឲ្យថា ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះឈិល វណ្ណ អាយុ៤៦ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ មានទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំសំរូង ស្រុកព្រៃនគរ ខេត្តព្រៃវែង។
ប្រជាពលរដ្ឋបានផ្អើលនាំគ្នាចោមរោមមើលបុរសជាអ្នកធាក់ស៊ីក្លូម្នាក់ ដេកនៅលើស៊ីក្លូជាច្រើនម៉ោងហើយមិនព្រមភ្ញាក់ ក៏នាំគ្នាទៅដាស់ ទើបដឹងថា គាត់បានដេកស្លាប់នៅលើស៊ីក្លូបាត់ទៅហើយ ។
បុរសខាងលើនេះ ស្នាក់នៅតាមស៊ីក្លូមិនពិតប្រាកដ មានប្រពន្ធនិងកូន៣នាក់ នៅស្រុកកំណើតជារៀងរាល់ថ្ងៃ តែងឃើញបុរសខាងលើផឹកស្រាស្រវឹងជាប្រចាំ ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ស្លាប់ដោយសារខ្យល់(គ)៕


ផ្តល់សិទ្ធិដោយ៖VD7News.com