Sponsor
លេច​ចេញ​វីដេអូ​អប្បិយ​ជំនឿ​មួយ​​​ក្នុង​ហ្វេស​ប៊ុក​​ តែ​មិន​ដឹង​ព្រះវិស្ណុ​​ ឬ​ ព្រះ​សិវៈ​ទេ​ ម្តង​នេះ!​​

ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​បាន​នឹងកំពុង​ចែក​ចាយ​នូវ​វីដេអូ​អប្បិយ​ជំនឿ​​មួយ​ទៀត​ហើយ​ ក្រោយ​ពី​​មាន​បុរស​ម្នាក់​បាន​អះអាង​ថា​ ខ្លួន​មាន​វិជ្ជា​កាប់​មិន​មុត​ ដុតមិន​ឆេះ​​​ ដែល​ធ្វើ​អ្នក​លេង​ក្នុង​បណ្តាញ​សង្គម​ភាគ​ច្រើន​រិះ​គន់​និង​ធ្វើ​វីដេអូ​តប​ទៅ​វិញ​ផង​ដែរ​។

ប៉ុន្តែ​វីដេអូ​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​គួរ​ឲ្យ​កត់​សំគាល់​ផង​ដែរ​នោះ​​ គឺ​មាន​បុរស​​វ័យ​ប្រហែល​ជិត​៥០​​ម្នាក់ ​បាន​ស្លៀក​ពាក់​ដូច​អាទិទេព​នៅ​ក្នុង​ព្រហ្មញ្ញសាសនា ឬ​សាសនា​ហិណ្ឌូ​របស់​ឥណ្ឌា បាន​សម្ដែង​នូវ​ឱវាទ​ដល់​ពលរដ្ឋ​ដែល​បាន​ជឿន​លើ​ខ្លួន​។  

យ៉ាង​ណា​មិញ​បើ​តាម​សង្កេត​មើល​ទៅ​ការ​ស្លាក់​ពាក់​របស់​បុរស​ម្នាក់​នោះ​ មិនដឹងជាតួអង្គ​អាទិទេព​មួយ​ណា​ទេ​ ព្រោះ​បើ​ជា​ព្រះ​វិស្ណុ​មិន​កាន់​លំពែង​មុខ​បី​ទេ ចំណែក​ឯ​ព្រះសិវៈ​ក្នុង​សាសនា​ហិណ្ឌូ​ក៏​មិន​គ្រោង​មកុដ​​​​ដែរ តែ​មាន​សត្វ​ពស់​មួយ​ក្បាល​នៅ​រំ​លើ​ស្មា​ព្រះអង្គ​ ជាមួយព្រះហត្ថ​ស្តាំ​កាន់លំពែង​មុខ​បី​។​ 

ទោះបីជា​យ៉ាង​ក្តី​​នេះ ​គេ​មិន​ហ៊ាន​សន្និដ្ឋាន​ថា ​បុរស​វីដេអូ​មួយ​នេះ​​ បាន​បោក​បញ្ឆោត​ពលរដ្ឋ​ ឬ​ជា​សម្តែង​ថត​កុន​ឬ​យ៉ាង​ណា​ទេ?​ ប៉ុន្តែ​បើ​យោង​តាម​ ហ្វេសប៊ុក​ព្រះ​គុណ​ម្ចាស់​​គ្រូ សាន​ សុជា​ បាន​ Share វីដេអូ​នោះ​ នឹង​សរសេរ​ថា​​ "បោក​បាន​ចេះ​តែ​បោក​ទៅ ​... បោក​បាន​តែ​ជនជាតិ​ឯង​ ...​លោ​តែ​គាត់​ហ្នឹង​ចេះ​ហោះ​ទៀត ​ប្រាកដ​ជា​គ្មាន​កន្លែង​ដាក់​មនុស្ស​ទេ​"

ដូច្នេះ​ជុំវិញ​វីដេអូ​នេះ​​មិត្ត​អ្នក​អាន ​ខេឃ្យូប ទាំងអស់ ​​បើ​មាន​ការ​ជឿ​ សូម​ប្រកបដោយ​បញ្ញា​ ដែល​វា​ជា​ការ​ប្រព្រឹត្ត​ដ៏​គាប់​ប្រសើរ​។​  ចង់​ដឹង​វីដេអូ​នោះ​មាន​សម្ដែង​ឬ​យ៉ាង​ណា​​

តោះ​!​ ទៅ​មើល​ទាំង​អស់​គ្នា!​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor