
ខេត្តសៀមរាប៖ ប្រជាពលរដ្ផបានរិះគន់យ៉ាងចំពោះអាជ្ញាធរ មន្ត្រីប៉ូលិសដែលអសកម្មក្នុងការថែរក្សារូបសំណាករបស់លោកយាយទេពដែលមានអាយុកាលរាប់រយឆ្នាំនិងបងប្អូនប្រជាពលរដ្ឋបាននាំគ្នាគោរពបូជានោះត្រូវបានជនអគតិវ៉ៃបាក់កនិងឆែបច្រមុះរួចគេចខ្លួនបាត់ស្រមោលខណះគ្មានសមត្ថកិច្ចណាចាំថែរក្សា ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០១៧ក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំក្រុងសៀមរាប។អ្នកស្រីឈឿង អ៊ូក អាយុ៣៧ឆ្នាំរស់នៅភូមិនគរក្រៅដែលបោសម្អាតនៅរូប សំណាក របស់លោកយាយទេពជារៀងរាល់ថ្ងៃនោះបានឲ្យដឹងថា៖ចាប់តាំងពី ព្រឹកដល់ម៉ោង១០យប់ពួកគាត់មានគ្នា៦នាក់នៅយាមនិងបោសសម្អាត។តែនៅពេលកើតហេតុពួកគាត់ទៅផ្ទះអស់ដោយនៅសល់តែបងៗប៉ូលិសនៅ យាមបន្ត។លោកស្រីបន្តថា៖ជារៀងរាល់ថ្ងៃគាត់មើលការខុសត្រូវបានលុយប្រមាណជាម្នាក់៤០០០០រៀលក្នុងចំណោម៦នាក់ហើយនៅបំណាច់ខែម្តងៗត្រូវឡើងលុយឲ្យទៅខាងមន្ទីរធម្មការខេត្តចំនួន៦០មឺុនរៀល។លោកស្រីបន្តថា៖បើតាមប៉ូលិសប្រាប់គាត់ថានៅយប់នោះមានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះកង់មកវាយក្បាលលោកយាយទេពបណ្តាលឲ្យបាក់កនិងឆែបច្រមុះ។លោកស្រីបន្តថា៖ឥឡូវនេះពួកគាត់បានយកសុីម៉ង់មកបិទនិងតុបតែងឡើងវិញហើយ។
ចំណែកលោកវរសេនីយ៍ឯកទិត្យ ណារ៉ុង អធិការក្រុងសៀមរាបបានឲ្យដឹងថា៖ករណីនេះលោកបានសួរហើយថាមានជនមិនស្គាល់វ៉ៃចឹងមែនតែមិនបាក់កទេគ្រាប់តែឆែបច្រមុះបន្តិចទេ។លោកបន្តថាឥឡូវនេះនេះវាមិនអីទេយើងបានជួសជុលរួចរាល់វិញហើយ។ ទាក់ទិនទៅនឹងករណីនេះមហាជនបានបានរិះគន់និ តិះដៀលទៅលើជនកំហូចនោះថាជនឥតសាសនាខ្វះចំណេះដឹង៕
ដោយ៖ (ម៉េង ហួត)


ផ្តល់សិទ្ធិដោយ៖VD7News.com