
ប្រភពហ្វេសប៊ុក Oun Mey បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនមួយ ដែលទា់ទងជាមួយការចោះត្រចៀក ពាក់ក្រវិលនៅត្រង់ឆ្អឹងខ្ចី ហើយបណ្តាលឲ្យមានបញ្ហាដុះសាច់រហូតដល់ចូលពេទ្យ ។ ម្ចាស់ហ្វេសប៊ុកខាងលើក៍បានរៀបរាប់ថា ÷
ខ្ញុំចង់ផ្តាំផ្ញើទៅអ្នកដែលចង់បាញ់ត្រចៀកពាក់ក្រវិលនៅកន្លែងដែលឆ្អឹងខ្ចីទាំងអស់គ្នាថា មុនធ្វើអ្វីមួយគិតអោយបានច្បាស់ ប្រយ័ត្នដូចខ្ញុំ បាញ់ពាក់2ឆ្នាំនៅធម្មតា យូរទៅក៏ដុះសាច់ម្តងបន្តិច ហើយគិតថាវាមិនឡើងធំទៅៗទេ ក៏ចេះតែទុកចោលមិនខ្វល់ តែគ្រប់យ៉ាងខុសការគិត 😢ហើយពេលនេះខ្ញុំកាត់វាហើយ តែមិនដឹងថាវាអាចដូចដើមវិញឬអត់ទេ 😢
កុំដំបៅមិនឈឺយកឈើទៅរុកអី 🙅 ពេលនេះទើបខ្ញុំដឹងថាអត់មានអីស្អាតទេ👎 ប្រយ័ត្នស្តាយសាច់ដូចខ្ញុំណាមិត្តៗទាំងអស់ 😊"

