Sponsor
ប្រពន្ធ​ទាញ​កំសៀវ​ ប្ដី​ទាញ​ដុំឥដ្ឋ​ ចប់រឿង ​ម្នាក់​ចូលពេទ្យ​ ម្នាក់ចូលគុក​

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង​២១និង០០នាទី​ថ្ងៃទី​២មករា២០១៧ នៅចំណុចភូមិ ព្រែកបង្កង​ ឃុំ​ព្រែកតាកូវ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​។ ជនសង្ស័យ​ឈ្មោះ​ មឿង នាង ភេទ​ ប្រុស​ អាយុ​ ៤៥​ ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ចាងហ្វាងកាសែតអន្តរាគមន៍ មានទីលំនៅ​ ភូមិឃុំកើតហេតុ​(ត្រូវ​ជាប្តីឃាត់ខ្លួន​ )​ ខណៈ​វាយ​ប្រពន្ធ​ជា​ជនរងគ្រោះ​ឈ្មោះ​ផាន់ សុខលី អាយុ​៤១​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មេផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ​ (មានរបួសក្បាល​ដេរ៦ថ្នេរ​)។

ប្រភពបានឲ្យដឹងថា ​កន្លងមកសង្ស័យ​ ជាប្តីធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារដោយវាយដំជនរងគ្រោះ ជា​ញឹកញាប់​​នៅថ្ងៃទីកើតហេតុ វេលាម៉ោង​២១​:០០នាទី​ ជនសង្ស័យបានផឹកស្រាស្រវឹងស្រែកប្រាប់ជនរងគ្រោះឲ្យបើកភ្លើង តែជនរងគ្រោះមិនព្រមបើក ក៍មានទំនាស់ពាក្យសំដីពេលនោះជនរងគ្រោះបានយកកំសៀវ យារ វាយជនសង្ស័យ ពេលនោះជនសង្ស័យស្ទុះទៅយកដុំឥដ្ឋមកវាយចំក្បាលជនរងគ្រោះចំហៀងខាងឆ្វេងបណ្តាលឲ្យបែកហូរឈាមសន្លប់បាត់ស្មារតី ត្រូវបានបងប្អូនបញ្ជូនមកមណ្ឌលសុខភាពឃុំព្រែកតាកូវ។

រហូតមកដល់ថ្ងៃទី០៣មករា២០១៧នេះវេលាម៉ោង៨ព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកតាកូវ កម្លាំងប៉ុស្តិ៍ចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ស្រ្តីរងគ្រោះ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor