Sponsor
រន្ធត់​គ្រប់ៗ​គ្នា​ ខណៈ​ដំបូង​ឡើយ​មិនអី​ ស្រាប់តែ​រថយន្ត​មកកិន​បន្ថែម​ទាំង​កម្រោល​..

រាជធានី​ភ្នំពេញ ​៖ កាលពី​វេលា​ម៉ោង​០៦និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៧នេះ ស្ថិត​ត្រង់​ចន្លោះស្ពាន​៩-១០ ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ដោយមានស្ត្រី​បាន​ស្លាប់​ភ្លាមៗ​ខណៈ​​​ក្មួយ​ប្រុស​ជិះ​ម៉ូតូឌុប​គ្នា​​ទៅ​ធ្វើការនៅ​​រោងចក្រ ​​ហើយជ្រុល​​ទៅ​បុក​ជាមួយ​ខឿន​សួនច្បារ បណ្តាលឱ្យ​ផ្លោង​មនុស្ស​ធ្លាក់ពីលើម៉ូតូ​ខ្ទាត​​ទៅ​កណ្តាល​ថ្នល់ ពេល​នោះ​មាន​​រថយន្តម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ​​មួយ​គ្រឿង​ មកដល់​​ចាប់​ហ្វ្រាំង​មិន​ទាន់ កិន​ស្ត្រី​ជាម្តាយមីង​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត និងក្មួយ​រងរបួស​ស្រាល។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ ​រស់ រឿ​ន អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រីឯ​ក្មួយ​ប្រុស​រង​របួស​ឈ្មោះរ​ដ្ឋា អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សូ​គី​ឡេ​ត ពណ៌​.​ស ស្លាក​លេខ​កំពង់ចាម 1P-6025 ធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជិះ​ចូល​ក្រុង​ ។

ចំណែក​ឯរថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​3A-3385 ត្រូវ​អ្នកបើកបរ​ចុះ​រត់​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​៕

រន្ធត់​គ្រប់ៗ​គ្នា​ ខណៈ​ដំបូង​ឡើយ​មិនអី​ ស្រាប់តែ​រថយន្ត​មកកិន​បន្ថែម​ទាំង​កម្រោល​..

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor