
សិល្បៈ ៖ មុននេះប៉ុន្មាននាទី Full MV បទ "ពីរនាក់បានហើយ" របស់កញ្ញា ADDA និង NOLY បានចេញនៅលើ Youtube និងបណ្ដាញសង្គមហ្វេសប៊ុកហើយ ដែលសម្ដែងដោយលោក ម៉ា ច័ន្ទបញ្ញា និងតារាសម្ដែងពន្លកថ្មីឈ្មោះ អ៊ិញ ដែលជាគូស្នេហ៍របស់លោក។
MV ស៊ីអារម្មណ៍នេះ ADDA បានប្រាប់ថា នាងបានផលិតជា Audio មានរយៈពេលជិត៣ខែមកហើយ ហើយបទនេះថត MV មានរយៈពេលបីថ្ងៃនៅ កែប ដែលសម្ដែងដោយលោក ម៉ា ច័ន្ទបញ្ញា និងសង្សាររបស់គាត់។ កញ្ញាបន្តថា មូលហេតុដែលនាងជ្រើសយកលោក ម៉ា ច័ន្ទបញ្ញា និងសង្សាររបស់គាត់សម្ដែងបទនេះ គឺដោយសារ នាងមើលឃើញថា អ្នកទាំងពីរជាគូស្នេហ៍ពិតប្រាកដ ដូច្នេះហើយការសម្ដែងរបស់គាត់មានលក្ខណៈធម្មជាតិ។
ADDA បន្តថា បទនេះនាងរំពឹងថានឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅពេល MVបានទៅដល់ទស្សនិកជន ព្រោះមានអ្នកគាំទ្រជាច្រើនបានរង់ចាំ MV ផ្ទាល់ខ្លួនទី០៩របស់នាងច្រើន៕
ទស្សនាវីដេអូចម្រៀង ៖
ផ្តល់សិទ្ធិដោយ៖KQUBE