Sponsor

សិល្បៈ ៖ កន្លះ​ម៉ោង​មុន​នេះ​តារា​ចម្រៀង​របស់​ផលិតកម្ម​ ថោន ​ខេម​ បាន​នាំ​យក​អំណោយ​ផ្ទាល់​ខ្លួន​ និង​បង​ប្អូន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង​ទៅ​ចែក​ជូន​ដល់​គ្រួសារ​ទី​ទាល់ក្រ​នៅ​ស្រុក​ រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​។ តាម​រយៈ​រូបភាព​នេះ ​ខេម​ បាន​ប្រាប់​ថា​ "ខ្ញុំ​ស្ទើរ​ទប់​ទឹកភ្នែក​មិន​បាន​ ពេល​ឃើញ​ផ្ទះ​ជន​ក្រីក្រ​ខាងលើ​មាន​សភាព​ដូច​រោង​ចាំ​ចាប​"។ 

ខេម ​បន្ត​ថា ​ភាព​ក្រីក្រ​គ្រួសារ​ខាង​លើ​នេះ ​លោក​ទទួល​បាន​ព័ត៌មាន​តាម​រយៈ ​ហ្វេសប៊ុក ​មួយ​រយៈ​មក​ហើយ​ តែ​លោក​ក៏​មិនទាន់​ជឿ​ទាំងស្រុង​ តែ​ពេល​លោក​ចុះ​ទៅ​ផ្ទាល់​ទើប​ដឹង​ថា ​ភាព​ទី​ទាល់ក្រ​គ្រួសារ​ខាងលើ​ ពិត​ជា​ដូច​ព័ត៌មាន​ដែល​គេ​ផ្ដល់​ពិត​មែន​។

ខេម​ បន្ត​ថា​គ្រួសារ​មួយ​នេះ​មាន​កូន​ចំនួន​ប្រាំ​មួយ​នាក់​ ហើយ​ប្ដី​ក៏​មាន​សតិ​មិន​ប្រក្រតី​មិន​អាច​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ថែម​ទៀត​។ ​តារា​ចម្រៀង​រូប​នេះ​បន្ត​ថា​ សកម្មភាព​មនុស្សធម៌​លោក​បាន​ធ្វើ​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​សម្រាប់​គ្រួសារ​មួយ​នេះ​លោក​​ពិត​ជា​អាណោចអាធ័ម​ណាស់​ ដូច​ក្នុង​រូប​ទាំង​នេះ​ផ្ទះ​របស់​គាត់​មិន​សម​ជា​ផ្ទះ​សម្រាប់​រស់នៅ​ទេ​ គឺ​ដូច​ជា​រោង​ចាំ​ចាប​ ឬ​ចិញ្ចឹម​ទាច្រើនជាង​​ ឃើញ​ដូច្នេះ​ហើយ​ទើប​លោក​កើត​ក្ដី​អាណិត​ស្ទើរ​ទប់​ទឹកភ្នែក​មិនបាន​។​  ​

ខេម ​បញ្ជាក់​ថា ​អំណោយ​ទាំង​នេះ​ទោះជា​មិន​មាន​ច្រើន​ដែល​អាច​ជួយ​ឲ្យ​ពួកគាត់​​ហូប​ចុក​បាន​រយៈពេល​យូរ​ក្ដី​ តែ​ក៏​អាច​ជួយ​ដោះ​ទុក្ខ​លំបាក​បាន​មួយ​គ្រា​ដែរ​ ហើយ​ក្នុង​ឱកាស​នេះ​លោក​ ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​ដែល​មាន​ចិត្ត​អាណិត​ជន​ក្រីក្រ​ ឬ​ចង់​ចូល​រួម​ជួយ​ដល់​គ្រួសារ​មួយ​នេះ ​តែ​មិន​ដឹង​ទាក់ទង​តាម​រយៈ​ណា​នោះ​ គឺ​អាច​តាម​រយៈ​រូប​លោក​បាន​ ហើយ​លោក​និង​នាំ​យក​អំណោយ​ដែល​ជា​ទឹកចិត្ត​អស់​លោក​ទៅ​ជូន​ដល់​គ្រួសារ​នេះ​បន្ត​ទៀត​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor