Sponsor

ខេត្តកំពត៖ មានករណីភ្ញាក់ផ្អើលមួយតាមបណ្តាញសារព័ត៌មានថា មានព្រះសង្ឃព្រះចៅអធិការវត្តគិរីសិលា ដែលពុទ្ធបរិសាទឆ្ងាយជិតស្គាល់ថា«វត្តភ្នំកំពង់ត្រាច»ដែលស្ថិតក្នុងឃុំដំណាក់កន្តួតខាងត្បូង ស្រកកំពង់ត្រាច ខេត្តកំពត។ បានធ្វើការតវ៉ាជំទាស់ទៅនឹងស្ត្រីជនជាតិវៀតណាមម្នាក់ បានយករូបសំណាកនាគព័ន្ធសម្រាប់អុជធូបយ៉ាងធំ មកដាក់ចំពីមុខផ្លូវ ចូលទៅមាត់រូងភ្នំ ដែលជាកន្លែងរម្មណីយដ្ឋានដ៏ស្រស់ស្អាត់នោះ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ ត្រូវបានព្រះចៅអធិការវត្តនិងលោកអាចារ្យ សមត្ថកិច្ចនៅទីនោះបានមានប្រសាសន៍ថា រឿងលិចឮព័ត៌មាននេះវាមិនពិតនោះទេ។

ជាមួយគ្នានោះដែរព្រះគ្រូព្រះនាម ឯម កុសល្យ ជាព្រះចៅអធិការវត្តគិរីសិលាហៅ«វត្តភ្នំកំពង់ត្រាច» បានមានសង្ឃដិការប្រាបភ្នាក់ងារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៧នេះថា រឿងនាគព័ន្ធនេះ ដើមហេតុដំបូងនៅខែ១១ឆ្នាំ២០១៦កន្លងទៅនេះ មានបងប្អូនវៀតណាមនៅភ្នំពេញ បានជាវរូបសំណាក់នាគព័ន្ធសម្រាបអុជធូបនេះ មកដាក់នៅចំពីមុខមែន តែក្នុងមួយរយៈពេលដ៏ខ្លីនោះទេ ក្រោយមក ព្រះអង្គបានយកមកដាក់អែបខាងវិញ ព្រោះវាជានាគព័ន្ធអុជធូបមិនអាចដាក់ចំពីមុខបាននោះទេ បើដាក់នៅទីនេះបន្តទៀត វាអាចធ្វើអោយប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកទស្សនាកំសាន្តនៅទីនេះ។ព្រះចៅអធិការបានបន្តសង្ឃដិការថា រឿងដែលេចឮព័ត៌មានថា មានការតវ៉ានោះ វាមិនពិតនោះទេ ព្រោះព្រះអង្គជាប់រវល់និមន្តធ្វើអនុរក្សប្រលងធម្មវិន័យ នៅវត្តប្រជាសង្គមភ្នំក្រពើ រឿងនេះវាបានចប់អស់ទៅហើយមិនមានអ្វីកើតឡើងនោះឡើយ,ឯរឿង​អក្សរ​ដែល​ថា​ជា​ អក្សរ​(វៀតណាម​)នោះ​វិញ​ក៏​គ្មាន​ដែរ​ គឺ​មានតែ​ អក្សរ​ អង់គ្លេស​-និងចិនប៉ុណ្ណោះ។

ចំណែកឯលោកតា វ៉ាន់ វណ្ណៈ ជាគណៈកម្មការអាចា្យវត្តគិរីសិលា បានដឹងថា ព្រោះកន្លងមកគ្មានអ្វីកើតឡើងនោះទេ រូបសំណាក់អុជធូបនេះ គឺភ្ញៀវគាត់មកកំសាន្តនេះ គេមានសទ្ធាជ្រះថ្លា ជាវយកមកដាក់ ដើម្បីគោរពបូជាតែប៉ុណ្ណោះ។

ទាក់ទងករណីនេះដែរ ឈុំ ឆាយា ប្រធានការិយាល័យធម្មការសាសនាស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់ភ្នាក់ងារVD7NEWS តាមរយៈទូរស័ព្ទនៅវេលាម៉ោង២និង៣៥នាទីថ្ងៃទី១០ខែមករាឆ្នាំ២០១៧នេះថា ពាក់ព័ន្ធក្នុងរឿងដែលលេចចេញព័ត៌មានថា មានការតវ៉ានោះលោកមិនបានដឹងទេ ព្រោះកន្លងមកនៅទីកន្លែងអារាមវត្តគិរីសីលានេះមិនដែលមានបត្តភាពអ្វីកើតឡើងនោះឡើយ។

លោកបានបន្តថា ការផ្សាយព័ត៌មានវាមិនពិតទាំងស្រុងនោះទេ បើរឿងនេះវាកើតឡើងមែននោះ លោកនិងចុះដោះស្រាយភ្លាមៗជាក់ជាមិនខាន៕

ដោយ៖ (ហង្ស សុភាព)

ទស្សនាវីដេអូ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor