
ភ្នំពេញ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧នេះ នៅចំនុចកើតហេតុ ទុលមុខនិង ក្រសួងធម្មការ និងសាសនា ខាងត្បូងរូបសំណាក់ សម្តេចជួនណាត ស្ថិតក្នុងស្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ដោយបុរសជាជនរងគ្រោះម្នាក់ ឈ្មោះ ឌិន បូនរិន ភេទប្រុសអាយុ៤៨ មុខរបរអ្នករត់ម៉ូតូកង់បី។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដេកនៅលើម៉ូតូកង់បីរបស់ខ្លួនក្រោយមកគេប្រទះឃើញ សង្ស័យដូចជាមិនស្រួលក៏បានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះអ្នកដែរឃើញក៏បានរត់ទៅប្រាប់សមត្ថកិច្ចមូលដ្នានឱ្យមកមើលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចអោយរថយន្តដឹកសពរបស់ជនរងគ្រោះយកទៅទុកនៅមន្ទីពេទ្យរុស្សីរងចាំគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖VD7News.com