
ខេត្តកំពង់ចាម៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបានកើតឡើងនៅវេលាម៉ោងប្រមាណ៥និង៥០នាទីល្ងាចថ្ងៃទី២៧ មករា ២០១៧នេះនៅត្រង់ចំណុចភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមរវាងរថយន្តសង្គ្រោះបន្ទាន់បុកជាមួយម៉ូតូលក់ទឹកអំពៅបណ្តាលអោយរងរបួសធ្ងន់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាគេឃើញមានរថយន្តមួយគ្រឿងជាប្រភេទ ឡានសង្គ្រោះបន្ទាន់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AK-៤០៦៤ បើកបរពីជើងទៅត្បូងក្នុងទិសដៅស្របគ្នា ហើយមិនដឹងយ៉ាងមិចក៏បានទៅបុកម៉ូតូលក់ទឹកអំពៅពេញទំហឹងបណ្តាលអោយ ម្ចាស់ម៉ូតូរងរបួសធ្ងន់។ចំណែកម្ចាស់ម៉ូតូត្រូវបានគេស្គាល់ថាមានឈ្មោះ ប្រាក់ ង៉ុយ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីកើតហេតុរួចសមត្ថកិច្ចបានធ្វើការវាស់វែង រីឯរថយន្តបង្កត្រូវបានយកទៅស្នងការដើម្បីដោះស្រាយតាមផ្លូវច្បាប់ចំណែកអ្នកបើកបររងគ្រោះត្រូវបានរថយន្តសង្ក្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅសង្ក្រោះផងដែរ៕
ដោយ៖ (ម៉េង ហ៊ុន)



ផ្តល់សិទ្ធិដោយ៖VD7News.com