
ខេត្តកំពត៖ យោងតាមសេចក្ដីរាយការណ៍(បឋម)នៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៧នេះ នៅវិទ្យាល័យអង្គរមាស ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។ ត្រូវបានធ្វើការផ្សប់ផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីឲ្យច្បាស់លាស់សមត្ថកិច្ចត្រូវអនុវត្តន៍ ជំរើសពិនិត្យទឹកនោមទៅលើក្មេងៗដែលជាសិស្សសាលាទាំងអស់នោះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ទូច ឌន ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត។និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
នៅក្នុងឱកាសចុះពិនិត្យសារធាតុញៀននេះដែរ បានអញ្ជើញចូលរួមពីលោកវរសេនីយ៍ត្រី តាន់ សាវុទ្ធ អធិការនៃអធិការដ្ឋាននគរបាលស្រុកដងទង់។លោកអធិការរងទទួលផែនចរាចរណ៍ផ្លូវគោគនៃអធិការដ្ឋាននគរបាលស្រុកដងទង់ និងលោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករនាព្រឹកនេះផងដែរ៕
ដោយ៖ (ហង្ស សុភាព)




ផ្តល់សិទ្ធិដោយ៖VD7News.com