Sponsor
មិន​នឹកស្មាន​ថា​ច្រើន​ឆ្នាំ​មក​នេះ ​លី អ៊ីវ៉ាធីណា ​មិន​ដែល​ហ៊ាន​ឲ្យ​ អាំង​ប៉ាវ​ គេ​សោះ

សិល្បៈ ៖ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ជិត​ចូល​មក​ដល់​ ​អ្នក​មាន​គ្រួសារ​ និង​រៀមច្បង​ក្នុង​គ្រួសារ​ដែល​ជាប់​សែស្រឡាយ​ចិន​បាន​ត្រៀម​អាំង​ប៉ាវ​ សម្រាប់​ជូន​កូន​ចៅ ​បង​ប្អូន​ និង​អ្នក​ធ្លាប់​ស្គាល់​ជា​មិនខាន​។ ដោយឡែក​សម្រាប់​តារា​ចម្រៀង​កូន​ចៅ​ចិន​ លី អ៊ីវ៉ាធីណា ​បាន​ប្រាប់​ Kqube.net ​ថា​ជា​ច្រើន​ឆ្នាំ​មក​នេះ ​នាង​មិន​ដែល​បាន​ឲ្យ​អាំង​ប៉ាវ​ទៅ​អ្នក​ណា​ម្នាក់​ទេ​។

ចង់​ដឹង​ទេ! ​ហេតុ​អ្វី​បានជា​តារា​ចម្រៀង​វ័យ​ខ្ទង់​៣០​ឆ្នាំ​ លី អ៊ីវ៉ាធីណា ​មិនទាន់​បាន​ឲ្យ​អាំង​ប៉ាវ​ទៅ​ប្អូន​ៗ ​ឬ​អ្នក​ធ្លាប់​ស្គាល់​គ្នា ​? បញ្ហា​នេះ​ត្រូវ​បាន​កញ្ញា​ប្រាប់​ពី​មូលហេតុ​ថា ​សម្រាប់​រូប​នាង ​ជា​កូន​ចៅ​ចិន​ កាន់​ទំនៀមទម្លាប់​ប្រពៃណី​ចិន​​ ដូច្នេះ​ហើយ​សម្រាប់​អ្នក​នៅ​លីវ​មិនទាន់​មាន​គ្រួសារ​ គឺ​មិន​អាច​ឲ្យ​អាំង​ប៉ាវ​ទៅ​អ្នក​ណា​ម្នាក់​ទេ​ គឺ​ចាំ​ទទួល​យក​អាំង​ប៉ាវ​ពី​អ្នក​ផ្សេង​ជូន​វិញ​។ ​

កញ្ញា​បន្ត​ថា​ បើ​តាម​ការ​ណែនាំ​ប្រាប់​ពី​ចាស់​ទុំ ​និង​ប៉ា​ម៉ាក់​ គឺ​ពួកគាត់​បាន​និយាយ​ថា ​អ្នក​នៅ​លីវ​បើ​ឲ្យ​អាំង​ប៉ាវ​ទៅ​អ្នក​ផ្សេង​គឺ​កាត់​លាភ​ ដាច់​ហុងស៊ុយ​របស់​ខ្លួន​ ដូច្នេះ​ហើយ​រហូត​មក​ដល់​ពេល​នេះ​នាង​មិនទាន់​ហ៊ាន​ជូន​អាំង​ប៉ាវ​ទៅ​អ្នក​ណា​ម្នាក់​ទេ ​ព្រោះ​កាន់​តំណម​នេះ។

លី អ៊ីវ៉ាធីណា ​បន្តប្រាប់ Kqube.net​ ទៀតថា​ ចំពោះ​តំណម​ដែល​ចាស់ទុំ​ប្រាប់​នេះ ​នាង​ក៏​មិន​បាន​កត់​ចំណាំ​មើល​ដែរ​ បើ​សិន​អ្នក​នៅ​លីវ​ហើយ​បាន​ឲ្យ​អាំង​ប៉ាវ​ទៅ​អ្នក​ណា​ម្នាក់​ វា​បណ្ដាល​ឲ្យ​កាត់​លាភ​ដូច​ការ​ណែនាំ​ប្រាប់​ ​ឬ​អត់​នោះ​ទេ ​តែ​សម្រាប់​​សាច់ញាតិ​របស់​នាង​ គឺ​អ្នក​នៅ​លីវ​មិន​ថា​ក្រមុំ​ចាស់​អាយុ​ប៉ុន្មាន​ឆ្នាំ​ទេ ​គឺ​មិន​ហ៊ាន​ឲ្យ​អាំង​ប៉ាវ​ទៅ​គេ​ដាច់ខាត៕​

រូបភាព
រូបភាព
រូបភាព
រូបភាព

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor