បន្ទាប់ពីបានចែកអាំងប៉ាវដល់បុគ្គលិកដែលបំពេញការងារល្អនៅក្នុងក្រុមហ៊ុនម្នាក់៦០០ដុល្លារនោះថៅកែបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ ក៏បានផ្តល់អាំងប៉ាវដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ផងដែរនូវម្នាក់ៗ៦០០ដុល្លារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនដែលនឹងចូលមកដល់នៅពេលខាងមុខនេះ បានធ្វើឲ្យបុគ្គលិកទាំងអស់ពិតជារំភើបចិត្តខ្លាំងណាស់។
ជាក់ស្ដែងយោងតាមហ្វេសប៊ុកមួយទៀតឈ្មោះ Chunghour Tea បន្ទាប់ពីម្សិលមិញមានហ្វេសប៊ុកឈ្មោះ Oun Tey សរសេរថ្លែងអំណរអរគុណដល់ឧកញ៉ាហុង ពីវ នោះ ហ្វេសប៊ុកខាងលើក៏បានសរសេរស្រដៀងគ្នាដែរថា៖ "សូមអរគុណ Boss (អ្នកឧកញ៉ា ហុង ពីវ) ម្ចាស់បុរីពិភពថ្មី អាំងប៉ាវសំរាប់ ចូលឆ្នាំចិនដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់គ្រប់ៗគ្នា" ៕

ផ្តល់សិទ្ធិដោយ៖KQUBE