Sponsor

លោក ជួន សុវណ្ណវាសនា ជាអ្នកដឹកនាំថត និងសម្តែងប្រចាំផលិតកម្មហង្សមាស បានជួបទុក្ខធំ ដោយម្តាយបង្កើត របស់ខ្លួនដាច់សរសៃឈាមខួរក្បាល ត្រូវបានដឹកយកទៅសង្រ្គោះនៅប្រទេសវៀតណាម ខណៈនៅជាប់ខ្លួន​សល់លុយតែជាង១ពាន់ដុល្លារប៉ុណ្ណោះ។ ជាមួយនឹងទុក្ខក្រៀមក្រំ លោក ជួន សុវណ្ណវាសនា ក៏កំពុងជួបបញ្ហាខ្វះខាតថវិកា សម្រាប់ព្យាបាលម្តាយរបស់លោកផងដែរ លោកបានអំពាវនាវដល់សប្បុរសជន ជួយបរិច្ចាគថវិកាតាមសទ្ធាដើម្បីសង្រ្គោះជីវិតម្តាយ។

ខាងក្រោមនេះជាសារដែលលោកបានបង្ហោះគណនីហ្វេសប៊ុករបស់ខ្លួន " ខ្ញុំបាទ ជួនសុវណ្ណវាសនា អ្នកម្តាយខ្ញុំបានបញ្ជូលមកវៀតណាមហើយ ឥលូវនេះខ្ញុំបាទមានតែលុយជាង ១០០០ ដុល្លាទេ ! សុំបងប្អូនតាមសង្គម Facebook ទាំងអស់ជួយបរិចាកតាមទឹកចិត្តប្អូនជួយដល់ម្តាយខ្ញុំផង គាត់លើសឈាម ឥលូវបានដាច់សរសៃឈាមខួរក្បាល សុំបងប្អូនទាំងអស់គ្នាជួយខ្ញុំបានផង មួយរយះនេះខ្ញុំបាទ បាននិពន្ធរេឿង នឹង ដឹកនាំសម្តែង ធ្វើការហង្សមាស បាន ២ខែ បានលុយមួយចំនួន ជួយរំលែកទុក្ខ

សម្រាប់លោកអ្នកសប្បុរសជនដែលមានសទ្ធាបរិច្ចាគថវិកាជួយសង្រ្គោះជីវិតម្តាយលោក ជួន សុវណ្ណវាសនា អាចទាក់ទងតាមទូរស័ព្ទលេខ 070211114 (លោក អុល ចំរើន)៕

Image may contain: one or more people and indoorNo automatic alt text available.Image may contain: screenImage may contain: one or more peopleImage may contain: car, night and outdoor

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor