
បន្ទាប់ពីមានមានព័ត៌មានទាក់និងតារាចម្រៀងបុរសរបស់ផលិតកម្មហង្សមាសដ៏ល្បី លោក រិន សាវ៉េត បានធ្លាក់ខ្លួនក្រហើយមានទុក្ខជាទម្ងន់ប្រពន្ធឈឺធ្ងន់ កើតមហារីក ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់នោះ គេបានសង្កេតឃើញថា មានបងប្អូនខ្មែរយើងរួមទាំង សិល្បករ សិល្បៈការិនីបានទៅសួរសុខទុក្ខនិងផ្តល់ថវិកាមួយជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែងកាលពីម្សិលមិញ អ្នកនាង ម៉េង កែវពេជ្ជតា បាននាំយកអំណោយសប្បុរសធម៌ពីសំណាក់ឯកឧត្ដម និងលោកជំទាវ ចំនួន ២,០០០,០០០ ៛ ( ពីរលានរៀល ) ជូនដល់តារាចម្រៀង លោក រិន សាវ៉េត ដែលភរិយារបស់គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រួមជាមួយគ្នានេះដែរ អ្នកនាង ព្រមទាំងកូនៗ ក៏បានចូលរួមចំណែកបន្តិចបន្តួច ចំនួន ៥០ដុល្លារដែរ សរុបជាប្រាក់ទាំងអស់គឺ ២លានរៀល និង ៥០ដុល្លារ។ ជាមួយគ្នានោះដែរ លោក រិន សាវ៉េត បានថ្លែងពាក្យផ្ដាំផ្ញើគោរពអរគុណជូនដល់ឯកឧត្ដម និងលោកជំទាវដែលលោកទាំងពីរបានជួយឧបត្ថម្ភដល់គ្រួសារគាត់កំពុងជួបភាពខ្វះខាតក្នុងការព្យាបាល។
ចំណែកឯអ្នកនាង កែវពេជ្ជតា ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្ដម លោកជំទាវដែលតែងតែធ្វើការបរិច្ចាគធនធានផ្ទាល់ខ្លួនយ៉ាងច្រើនជួយដល់សិល្បករ សិល្បៈការិនីដែលជួបជីវភាពខ្វះខាត និងឈឺថ្កាត់ ជាច្រើននាក់ ច្រើនលើកដោយពុំបានប្រាថ្នាទាមទារយកគុណសម្បត្តិអ្វីបន្តិចឡើយ។
ទឹកចិត្តល្អបរិសុទ្ធ និងភាពសប្បុរសដ៏គួរអោយគោរពរបស់ឯកឧត្ដម ពិតជាធ្វើអោយអ្នកសិល្បៈមានភាពកក់ក្តៅ និងរំភើបស្ទើរស្រក់ទឹកភ្នែក ហើយក៏សូមដឹងគុណចំពោះលោកទាំងពីរដែលតែងតែមានក្តីមេត្តា ករុណាជារៀងរហូតមក៕

ផ្តល់សិទ្ធិដោយ៖KQUBE