Sponsor

​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧​នេះ​ កិច្ចសហការ​រវាង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌ​ចំការមន ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​ការ​សម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពេល​នេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ ក្រុម​ចោរ​នោះ​បាន​២​នាក់​ហើយ។ ជន​ដៃ​ដល់​ដែល​បាញ់​សម្លាប់​ជនរងគ្រោះ​ឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅ​ក្បាល​ធំ និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ សុវណ្ណ ហៅ​ប៉ែត។

មិនបានប៉ុន្មានម៉ោងផងស្រាប់តែផ្អើ​ល​​​​ជា​ថ្មី ​ក្រោយ​ពី​បែក​ធ្លាយរូប​ចោរប្លន់​ដៃ​ឆៅ បាញ់​សម្លាប់​​ បុរស​ម្នាក់​នៅ​ក្នុង​ខណ្ឌ​ចំកា​រមន​ ហើយត្រូវ​បាន​ប៉ូ​លិស​ចាប់​បាន​ម្តងរួចមក​ហើយ​កាល​២​ឆ្នាំ​មុន ​ដោយសង្ស័យ​ចេះ​យុទ្ធសិល្បិ៍ហែកគុក នេះបើយោងតាមគណនីហ្វេសប៊ុក Pheap Bo បានរៀបរាប់៖

ពួកខ្ញុំទើបតែចាប់ខ្លួនថ្ងៃមុនសោះ ប្លន់ឡានcamry 07 ពីកំពង់ចាម មកភ្នំពេញ។ មិនទាន់បាន២ឆ្នាំស្រួលបួលផងចេះសីល៍ហែកទ្វាគុគចេញបាត់ ។ទោសស្រាលពេកត្រឹមតែបទល្មើសប្លន់ដោយប្រើអាវុធ បើទោសធ្ងន់គឺពួកឆក់ត្រីយកទៅស៊ីដើម្បីរស់។ កងកំលាំងម្នាក់ៗគ្មានបានដេកពួន អីទេទម្រាំចាប់បាន ស្រាប់តែពេលពួកអស់លោកជញ្ជីងគាត់ចេញពីអោបស្រីក្នុងkaraoke មកយកបិុចស៊ីញ៉េខ្វាច់ ដោះលែងអស់ ឃឹមអីទៀតស្រែខ្មុក ចឹងបានជាពួកគាត់ចាយលុយដូចក្រដាស ជិះ៥៧០ នៅសុទ្ធតែស្វីលឡា ចញ្ចឹមស្រីក្មេង៤_១០នាក់លេង។

សារដែលគណនីខាងលើបង្ហោះ

ភស្តុតាងមួយទៀត ដែលយោងតាមការចុះផ្សាយរបស់ខ្មែរឡូត នៅថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកា, ២០១៤ ០៧:៤២ ក្រោមចំណងជើងថា បង្ហាញមុខ ចោរប្លន់រថយន្ដ និងម៉ូតូ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ គឺពិតជាមាន ឈ្មោះអ៊ុំ សួស្ដី ដែលត្រូវបានចាប់ខ្លួន កាល ពីល្ងាចថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៤ ពិតប្រាកដមែន។

ការចុះផ្សាយរបស់ខ្មែរឡូត

សូមជម្រាបជូនផងដែរថា ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​​  ឃាតក អ៊ុំ សួស្ដី  ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​បាន​តាម​រថយន្ត​របស់​ជនរងគ្រោះ​ពី​ស្តុប​អ៊ីនធឺខន ​ហើយ​បាន​បាញ់​ចំនួន​៥​គ្រាប់​ ព្រោះ​ខឹង​ ម្ចាស់​រថយន្ត​នោះ​បាន​បើក​ឡាន​បុក​ដៃគូ​ពួក​គេ  ហើយ​អាវុធ​និង​អាយឌី វិទ្យុ​ទាក់ទង​គឺ​គេ​បាន​ទិញ​ពី​អ្នក​តាខ្មៅ

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​មាន​បក្សពួក​គ្នា​ មាន​ចំនួន​៤​នាក់​ ចំណែក​ឯ​​២​នាក់​ទៀត ​កំពុង​តាម​ចាប់​ខ្លួន​ និង​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​មាន​ភាព​កក់ក្ដៅ​​ ចំពោះ​សមត្ថកិច្ច​​ដែល​នឹង​ថែរក្សា​សុខ​សន្តិភាព​ជូន​។

 វត្ថុ​តាង​​​សមត្ថកិច្ច​ដក​ហូត​បាន​មាន​អាវុធ​​៣​ដើម M16កាត់​០១​ដើម, ម៉ាក Bareta ចំនួន​០១​ដើម និងមួយ​ដើម​ទៀត ប្រភេទ​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ម៉ោង​១៣៖៣០​នាទី ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​០០១ ផ្លូវ​ទ្រុង​មាន់ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

No automatic alt text available.
រូបសង្ស័យថាចាប់ខ្លួនបានកាលពីឹ២ឆ្នាំមុន
រូបចាប់ខ្លួនថ្ងៃទី២៦ មករា ២០១៧
រូបចាប់ខ្លួនថ្ងៃទី២៦ មករា ២០១៧
រូបចាប់ខ្លួនថ្ងៃទី២៦ មករា ២០១៧

ក្នុងនោះដែរ លោកផែង វណ្ណៈក៍បានចេញវីដេអូបកស្រាយផងដែរ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor