Sponsor

ក្រោយ​កើត​ហេតុ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក ឃើញ​ថា​សមត្ថកិច្ច​បាន​ខិតខំ​ ប្រឹងប្រែង​ស៊ើប​អង្កេត​​អស់​ពី​សមត្ថភាព​ដើម្បី​ ចាប់​ខ្លួន​ ចោរប្លន់​ដៃ​ឆៅ បាញ់​សម្លាប់​​ បុរស​ម្នាក់​ដែល​បាន​បើក​រថយន្ត​ឡុច​សិស​​បុក​ចោរ​ទាំង​នោះ​ ហើយ​ប្លន់​ទ្រព្យ​នារី​ជា​គូរ​ដណ្ដឹង​ កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៧​កន្លង​ទៅ​ មាន​ករណី​តាម​ប្លន់​ដល់​មុខ​ផ្ទះ ស្ថិត​នៅ​ក្បែរ​សុវណ្ណា ខណ្ឌ​ចំការមន។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧​នេះ​ដែល​ភ្នាក់​ងារ​គេហទំព័រ​ខេឃ្យូប​ (Kqube.net) ​បាន​ទទួល​ព័ត៌មាន​ថា កិច្ចសហការ​រវាង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌ​ចំការមន ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​ការ​សម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពេល​នេះ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ ក្រុម​ចោរ​នោះ​បាន​២​នាក់​ហើយ។ ជន​ដៃ​ដល់​ដែល​បាញ់​សម្លាប់​ជនរងគ្រោះ​ឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅ​ក្បាល​ធំ និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ សុវណ្ណ ហៅ​ប៉ែត។

ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​​  ឃាតក អុំ​ សួស្ដី  ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​បាន​តាម​រថយន្ត​របស់​ជនរងគ្រោះ​ពី​ស្តុប​អ៊ីនធឺខន ​ហើយ​បាន​បាញ់​ចំនួន​៥​គ្រាប់​ ព្រោះ​ខឹង​ ម្ចាស់​រថយន្ត​នោះ​បាន​បើក​ឡាន​បុក​ដៃគូ​ពួក​គេ  ហើយ​អាវុធ​និង​អាយឌី វិទ្យុ​ទាក់ទង​គឺ​គេ​បាន​ទិញ​ពី​អ្នក​តាខ្មៅ

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​មាន​បក្សពួក​គ្នា​ មាន​ចំនួន​៤​នាក់​ ចំណែក​ឯ​​២​នាក់​ទៀត ​កំពុង​តាម​ចាប់​ខ្លួន​ និង​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​មាន​ភាព​កក់ក្ដៅ​​ ចំពោះ​សមត្ថកិច្ច​​ដែល​នឹង​ថែរក្សា​សុខ​សន្តិភាព​ជូន​។

 វត្ថុ​តាង​​​សមត្ថកិច្ច​ដក​ហូត​បាន​មាន​អាវុធ​​៣​ដើម M16កាត់​០១​ដើម, ម៉ាក Bareta ចំនួន​០១​ដើម និងមួយ​ដើម​ទៀត ប្រភេទ​អាវុធ​ខ្លី មិន​ស្គាល់​ម៉ាក ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ម៉ោង​១៣៖៣០​នាទី ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​០០១ ផ្លូវ​ទ្រុង​មាន់ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor