Sponsor

ខេត្តបាត់ដំបង៖ ​កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ បានបញ្ជូនខ្លួនជនសង្ស័យករណីប៉ុនប៉ងរំលោភកូនខ្លួនឯងទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីផ្តន្ទាទោសតាមច្បាប់​។

ប្រភព​ឲ្យដឹងថា ជននេះបានបើកទូស័ព្ទដៃមើល«រឿងសិុច​» កើតចំណង់ប៉ុនប៉ងរំលោភសេពសន្ថវៈកូនបង្កើតខ្លួនឯង​ ត្រូវប្រពន្ធមកទាន់​ ប្តីសមត្ថកិច្ចអោយឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧​ វេលាម៉ោង០៩និង០០នាទីព្រឹក​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ។​ ដោយសមត្តកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ​ ស៊ុយ​ សាវ័ន្ត​ ភេទស្រី​ អាយុ៣១ឆ្នាំ​ រស់នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មកប្តឹងពីឈ្មោះ​ ហេង​ ម៉ាប់​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ដែលត្រូវជាប្តីរបស់ខ្លួន ពីករណីប៉ុនប៉ងរំលោភសេពសន្ថវៈ«កូនខ្លួនឯង​»ឈ្មោះ​ ស.​ស.ណ.ភេទស្រី​ អាយុ០៩ឆ្នាំ​ នៅថ្ងៃដដែល។​

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើសួរនាំ​ ឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈកូនខ្លួនឯងពិតប្រាកដមែន​ តែត្រូវប្រពន្ធមកទាន់​ កាលពីថ្ងៃទី២៦មករា២០១៧​ វេលាម៉ោង២០និង០០នាទី នៅនឹងផ្ទះរបស់ខ្លួនករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមច្បាប់​៕

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor