Sponsor
បន្ទាប់ពី​លត់ជង្គង់សុំស្នេហ៍សិស្សស្រី ស្រាប់តែ នាយកសាលាហៅធ្វើកិច្ចសន្យាផ្តិតមេដៃ

-វីដេអូ​ប្រវែង១នាទីនិង២​៦វិនាទី បាន​ធ្វើឲ្យអ្នក​និយម​លេងបណ្តាញ​សង្គមហ្វេស​ប៊ុក ធ្វើការរិះគន់​យ៉ាងចាស់​ដៃ ទៅលើ​ទង្វើ​ក្មេង​ប្រុស​ក្នុង​វិដេអូ​នោះ ដែល​បានលត់​ជង្គង់​សុំស្នេហា​ទៅកាន់សិស្ស​ស្រី​ទាំងខ្លួន​នៅក្មេង​ខ្ចី​នៅឡើយ កាល​ពីថ្ងៃអង្គារ៍ ទី០៣មករា។ មិនយូរ​ប៉ុន្មាន​ផង ក៏មានកិច្ច​អន្តរាគមន៍​ពីលោកនាយក​សាលាភ្លាមៗ ដោយ​ហៅ​ក្រុមកូន​សិស្សទាំង​នោះ​មក​អប់រំ និង​ធ្វើកិច្ច​សន្យា​គ្រប់ៗ​គ្នា​ដោយ​មាន​ផ្តិត​ស្នាម​មេដៃ​ទៀត​ផង។​

ការចែក​ចាយ​វីដេអូក្លឹប​មួយ ពេញ​បណ្តាញ​​សង្គមហ្វេសប៊ុក ដែ​ល​បង្ហាញពី សិស្សានុសិស្ស​ស្រី​ប្រុស​មួយក្រុម បាននាំ​គ្នា​ស្រែក​ច្រៀងហោរ នៅក្នុងថ្នាក់​រៀន អមដោយ​កាយវិការលត់​ជង្គង់សុំ​ស្នេហា​ពីភាគី​សិស្ស​ខាង​ប្រុស​ទៅកាន់​សិស្ស​ស្រី ទាំង​ខ្លួនស្លៀក​ឯកសណ្ឋាន​ជាសិស្ស​នោះ នៅ​ពេល​នេះ​លោក​នាយក​សាលា​បាន​ហៅឲ្យ​ធ្វើកិច្ច​សន្យាហើយ កាល​ពីថ្ងៃទី៤​មករា​នេះ។

នៅ​ក្នុង​កិច្ចសន្យានោះ​បាន​សរសេរថា ក្រុមសិស្សទាំង៦នាក់នោះ បានសារភាពថា វីដេអូដែល​បានបង្ហោះ​កាលពីថ្ងៃទី៣​មករា២០១៧នោះ​គឺគ្រាន់តែ​ជាការ​ថតស​ម្តែងបទ​ចម្រៀង​លេង​ប៉ុណ្ណោះ។

បន្ទាប់​ពីទទួល​ការអប់រំពី​លោកនាយក និង​ក្រុមប្រឹក្សា​វិន័យរួចមក ក្មេង​ទាំង៦នាក់នោះ​បានស​ន្យាថា នឹង​មិន​ប្រព្រឹត្ត​រឿង​មិន​គប្បី ហើយ​មិន​ធ្វើអ្វី​ដោយគ្មាន​ការអនុញ្ញាតិ្ត ហើយ​បង្ករ​បញ្ហាដល់​សាលា​ទៀត​ទេ​៕

ជួបលោកនាយក
ផ្តិតមេដៃ

វីដេអូ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor