Sponsor
កីឡាករ​០២ក្បាល(មាន់) ត្រូវ​ចាប់ខ្លួន​ចងជើង​ ខណៈ​ម្ចាស់​រត់ចោល​ទាំងម៉ូតូ​

ខេត្តកែប៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ខែមករាឆ្នាំ២០១៧កម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយលោកវរសេនីយ៍ទោ សែន បញ្ចមន អធិការស្រុកដំណាក់ចង្អើរ និងលោវរសេនីយ៍ត្រី សឹុម សាវុធ ប្រធានក្រុមចំរុះរបស់អធិការដ្ឋាន រួមនឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលអង្កោល។

បានចុះបង្ក្រាបល្បែងបក្សីកីឡា មួយកន្លែង ដែលស្ថិតក្នុងភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំពោះករណីបង្ក្រាបល្បែងស៊ីសង(បក្សីកីឡា)នេះដែរ លោកវរសេនីទោ សែន បញ្ចមន អធិការស្រុកដំណាក់ចង្អើរបានមានប្រសាសន៍ប្រាបភ្នាក់ងារ VD7NEWS នៅល្ងាចថ្ងៃទី០៤ខែមករាឆ្នាំ២០១៧នេះថា ក្នុងករណីបង្ក្រាបនេះដែរសមត្ថកិច្ច ដកហូតបានមាន់ជល់២ក្បាលរួមនិង ម៉ូតូ២គ្រឿង។ចំណែកឯមនុស្សញៀនល្បែងទាំងនេះបានរត់បាត់ស្រមោលអស់។ម៉ូតូ២គ្រឿងនោះគឺទី១អាសង់C100ពណ៌ខ្មៅស្លាក់លេខភ្នំពេញ1-C40 13 លេខតួ0021780។ទី២ ស្មាក់ពណ៌ខ្មៅសេរី2014 ស្លាក់លេខភ្នំពេញ 1-CQ13 43លេខតួ201306។

បច្ចុប្បន្នវត្ថុតាងម៉ូតូ និងមាន់ជល់២ក្បាល ត្រូបានកម្លាំងរបស់អធិការស្រុកយកមករក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។

វត្ថុតាងកំពុង រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ

គួររំលឹកផងដែរថា ចំណាត់ការរបស់សមត្ថកិច្ចខេត្តកែបនិងកម្លាំងអធិការស្រុកដំណាក់ចង្អើរ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ លោកឧត្តមសេនីត្រី អុីង សំអ៊ុល ស្នងការនគរបាលខេត្តកែប បានអោយកម្លាំងនគរបាល នៅតាមគោលដៅនានាដែលចំណុះអោយខេត្តទាំងអស់បោសសំអាតរាលល្បែងស៊ីសងផ្សេងៗ ដើម្បីកាពារអោយបាននៅភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយើង៕

ដោយ៖ (ហង្ស សុភាព) 

វត្ថុតាងកំពុង រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor