
ចុងខែ១២ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ មានករណីស្លាប់ពលករខ្មែនៅកូរ៉េជាបន្តបន្ទាប់ ដោយសារតែបញ្ហាសុខភាព ពិសេសគឺគាំងបេះដូង ដោយឡែកកាលពីម្សិលមិញនេះ ថ្ងៃទី៣ខែមករានេះ មានពលករម្នាក់ទៀតហើយ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ គណនីហ្វេសប៊ុក កូនខ្មែរនៅកូរ៉េ បានរៀបរាប់ ÷
" នៅកូរ៉េទៀតហើយនៅយប់ថ្ងៃទី2.1.2017 ម៉ោង3រំលងអាទ្រាតឈានចូលថ្ងៃទី3.1.2017មានពលកម្នាក់ធ្វើរការនៅកន្លែងខ្ញុំបានជួបបញ្ហាសុខភាពដេកសន្លប់ហើយក៏បានបញ្ជូនទៅមន្ទីពេត្យទាន់ពេលនៅវេលាម៉ោងប្រម៉ាន3.30នាទីទាបភ្លឺនេនះ ហេតុនេះសូមបងប្អូនពលកប្រយ័ត្តសុខភាពទាំងអស់គ្នាផង😢😢😢😢🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻"
សូមបងប្អូនខ្មែរមេត្តាស៊ែរចែករំលែកព័ត៌មាននេះ ដើម្បីបង្កាប្រុងប្រយ័ត្ន សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ ។


ជាមួយគ្នានោះដែរ យោងតាមផេគខាងលើក៍បានបង្ហាញពី វីធីការពារចៀសផុតពីជំងឺគាំងបេះដូង គ្រាន់តែធ្វើតាមការណែនាំ ខាងក្រោមនេះ
១. ដើរ ការដើរហាត់ប្រាណឲ្យបានច្រើន អាចកាត់បន្ថយ ក៏ដូចជាការពារជំងឺគាំងបេះដូងបាន ដូច្នេះ ចូរដើរឲ្យបានយ៉ាងហោចណាស់ ២ គីឡូម៉ែត្រក្នុងមួយថ្ងៃ ប៉ុន្តែ ត្រូវឈប់ភ្លាម បើអ្នកហត់ ឬអស់កម្លាំងខ្លាំង។
២. ទឹក ការញ៉ាំទឹកគ្រប់គ្រាន់ អាចការពារការខ្វះជាតិទឹក និងជំងឺនេះបានផងដែរ។
៣. ញ៉ាំអាហារមានសុខភាពល្អ អាហារមានសុខភាពល្អ សំដៅទៅលើអាហារគ្មានជាតិខ្លាញ់ និងកាឡូរីខ្ពស់។ អ្នកគួរតែញ៉ាំអាហារ ដែលសំបូរប្រូតេអ៊ីន កាបូអ៊ីដ្រាត កាល់ស្យូម និងវីតាមីនដែលចាំបាច់សម្រាប់រាងកាយ។
៤. តមការញ៉ាំប្រៃ និងខ្លាញ់ ត្រូវចាំទុក របស់ទាំងពីរនេះ គឺជាសត្រូវរបស់អ្នក។