Sponsor
ពិតជា​ពូកែ​ឡើង​រក​កន្លែង​ចង.កមែន​ សុំសរសើរ​ ល្មម​តែ​ដាក់ចុះ​មក​បាន​លំបាក​ណាស់​

ភ្នំពេញ៖ កាលពី​វេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅក្បែរមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្តោយផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដោយមានស្ត្រីម្នាក់ដែលគេសង្ស័យថា សតិមិនប្រក្រតីមិនស្គាល់អត្តសញ្ញាណ​អាយុប្រហែលជាង៣០ឆ្នាំបានឡើងលើដើមអំពិលប៉ងចង.កសម្លាប់ខ្លួនតែមិនបានសម្រេចនោះទេដោយសារក្រុមសន្តិសុខខណ្ឌដូនពេញជួយឡើងស្រាយដាក់ចុះ បញ្ជូនទៅកាន់មន្ទីរពេទ្យតែម្ដង។

ប្រភពពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរូបនេះមិនត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា នាងមានអាយុប្រហែល៣០ឆ្នាំជាង សម្បុរខ្មៅស្រអែម សក់វែង បានដើរមកកន្លែងកើតហេតុខាងលើ ស្រាប់តែរត់ឡើងលើដើមអំពិលមួយដើមជិតមន្ទីរពេទ្យគន្ធបុប្ផារួចយកខ្សែចង.ក ហើយត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញឃើញទាន់ក៏ឡើងទៅសង្គ្រោះទាញ់យកចំណងចេញ និងលើកជនរងគ្រោះពីលើដើមអំពិលមកដល់ដីរួចបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង ខណៈដែលស្ត្រីរូបនេះសន្លប់លែងដឹងខ្លួនទៅហើយ។

បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានគ្រូពេទ្យកាល់ម៉ែតធ្វើការសង្គ្រោះនៅឡើយ ខណៈដែលស្ត្រីរូបនេះសន្លប់មិនដឹងខ្លួន ហើយមិនឃើញសាច់ញាតិមកជួយថែរក្សានៅក្នុងមន្ទីរពេទ្យនៅឡើយ៕

រូបភាព
រូបភាព
រូបភាព

វីដេអូ៖

ផ្តល់សិទ្ធិដោយ៖Vd7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor