Sponsor

យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​កងទ័ព​ ថៃ ​បាន​ធ្លាក់​នៅ​ក្នុង​ ហាត់យ៉ៃ​ (Hat Yai) ​ខេត្ត​ សុងក្លា​ (Songkhla) ​ក្នុង​ពេល​សម្ដែង​ការ​ហោះហើរ​អបអរ​ទិវា​កុមារ​ នៅ​ថ្ងៃ​សៅរ៍​នេះ ។​

សារព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ថា ​អ្នក​បើក​យន្តហោះ​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នោះ ។​  វីដេអូ​ដែល​ថត​ដោយ​អ្នក​ទស្សនា​ការ​សម្ដែង​យន្តហោះ​ បង្ហាញ​ឲ្យឃើញ​យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ ហោះហើរ​បង្ហាញ​ជំនាញ​នៅ​លើ​អាកាស​ប៉ុន្មាន​នាទី​មុន​ពេល​ដាំ​ក្បាល​ចុះ​យ៉ាង​លឿន​ រួច​ហើយ​បុក​ដី​ផ្ទុះ​ឆេះ​ចេញ​ជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ​ រួមជាមួយនឹង​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​លាន់​ឮ​ឡើង​ ធ្វើ​ឲ្យ​ខ្ទ័រ​ទូទាំង​អាកាសយានដ្ឋាន។​

គ្រោះ​ថ្នាក់​នេះ ​បង្ខំ​ឲ្យ​អាជ្ញាធរ​បិទ​អាកាសយានដ្ឋាន​ទីក្រុង​ ហាត់យ៉ៃ​ ព្រម​ទាំង​បង្វែរ​ជើង​ហោះ​ហើរ​ដឹក​អ្នក​ដំណើរ​ទៅ​អាកាសយានដ្ឋាន​ផ្សេង ​។​ លោកនាយក​រដ្ឋមន្ត្រី​ ប្រាយុទ្ធ ចាន់អ៊ូចា ​បាន​សម្ដែង​ការ​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក​បើក​យន្តហោះ ។​ កងទ័ព​អាកាស ​បាន​បង្កើត​ក្រុម​ស៊ើប​អង្កេត​មួយ​ដើម្បី​រក​មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​ចម្បាំង​ធ្លាក់​ក្នុង​ពេល​សម្ដែង ។​

ប្រភពៈ​ asiancorrespondent​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor