
ខេត្តបន្ទាយមានជ័យ:ក្រុមគ្រួសារនាងខ្ញុំបាន ទៅដាក់ ពាក្យបណ្តឹង នៅ ប៉ុស្ពិ៍ រដ្ឋបាលសង្កាត់ប៉ោយប៉ែតកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ០៦និង០០នាទីល្ងាច ដែលពាក់ព័ន្ធ និង ប្រើអំពើហិង្សា វ៉ៃតប់ មកលើប្អូន ស្រីនាងខ្ញុំ ធ្វើអោយរងរបួសជាច្រើនកន្លែងផងដែរ។អំពើហិង្សានេះបានកើតឡើងនៅចំណុច ផ្ទះជួល មួយកន្លែង, ស្ថិតនៅភូមិ ក្បាលស្ពាន ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ រហូតមកដល់ពេលឥឡូវ ខាង ប៉ូលិសប៉ុស្ពិ៍ ខាងលើពុំទាន់ ដោះស្រាយ និង រកភាពយុត្តិធម៌ អោយប្អូន ស្រីនាងខ្ញុំឡើយ។ដូច្នេះ ក្រុមគ្រួសារ នាង ខ្ញុំ សំណូមពរ ដល់ លោក អធិការនគរបាល ក្រុងប៉ោយប៉ែត និង ឯកឧត្តម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ជួយរកដំណោះស្រាយជូន ប្អូនស្រីនាង ខ្ញុំផង ដូចដែលបានរៀបរាប់ខាងលើនោះ ។នាងខ្ញុំនិងក្រុមគ្រួសារ សូមអរគុណ ទុកជាមុន !លេខទូរស័ព្ទ បងប្អូន ក្រុមគ្រួសារ រងគ្រោះ៖ ០៩៦ ៦៥៧ ១២៨១ /០៩៦៨១៤ ៤៤០៩។


វីដេអូ
ផ្តល់សិទ្ធិដោយ៖VD7News.com