
បន្ទាប់ពីមានសកម្មភាពខ្វះសីលធម៌របស់ពិធីករពិធីការិនីចំនួនតូចដែលត្រូវបានផ្សាយតាមរយៈបណ្ដាញសង្គមក៏ដូចជាទូរទស្សន៍មួយនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ចេញសារព្រមានមួយលើហ្វេសប៊ុក ឯកឧត្តមផ្ទាល់នៅមុននេះថា៖
បើពិធីករ ពិធីការិនីណាមើលងាយសាធារណជន មិនត្រូវមានមុខលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ ហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន ត្រូវតែអនុម័តជំហរនេះ គឺជាការប្រសើរ។សំណេរលើហ្វេសប៊ុក ឯកឧត្តម ខៀវកាញារីទ្ធបានបញ្ជាក់យ៉ាងដូច្នេះថា៖
ថ្ងៃនេះ ខ្ញុំបានណែនាំថា ពិធីករ ពិធីការិនីណា ដែលឡឺតរហូតមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ ហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀត គឺជាការប្រសើរ៕
ផ្តល់សិទ្ធិដោយ៖KQUBE