
ខេត្តកំពត៖ ក្រោយពីបើកកិច្ចប្រជុំថ្មីៗស្តីអំពីការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅទៅអនុវត្តន៍ឆ្នាំ២០១៧បន្តខាងមុខទៀត កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំដោយ លោក ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្ត និងបានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាកងរាជអាវុធហត្ថខេត្តកំពត
ក្នុងកិច្ចប្រតិបត្តការណ៍នេះដែរ មានការចូលរួមផ្តលនិតិវិធីពីលោក ខៃ សម្ផ្ស ព្ររាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការចាប់ឃាត់ ខ្លួនមនុស្ស៣នាក់ជាប់ពាក់ព័ន្ធនិងគ្រឿងញៀន នៅចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង២៣និង៤៥នាទីថ្ងៃទី២៩ខែមករាឆ្នាំ២០១៧កន្លងទៅនេះជាមួយគ្នានោះដែល លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ បានអោយភ្នាក់ងារVD7NEWSដឹងនៅថ្ងៃទី៣១ខែមករាឆ្នាំ២០១៧នេះថា ជនសង្ស័យ៣នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀននោះ៖ទី ១ឈ្មោះ ហ៊ុយ ទិត្យ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដទី ២ឈ្មោះប៉ែន ដា ភេទប្រុសអាយុ២២ឆ្នាំមុខរបរ មិនពិតប្រាកដទី៣ ឈ្មោះគឹម លាង ភេទប្រុសអាយុ២៣មុខរបរ ជានិស្សិត ក្នុងការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ កម្លាំងជំនាញចាប់ដកហូតបានវត្ថុតាងរួមមាន៖1-ម៉ូតូធ្វើសកម្មភាព ចែកចាយ២គ្រឿង2-ទូរស័ព្ទដៃចំនួន៤គ្រឿង3- ថ្នាំញៀនចំនួន៥កញ្ចប់តូចទម្ងន់១.៨០ក្រាម4-ឧបករណ៍ជក់ថ្នាំចំនួន១សម្រាប់
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនខាងលើរួមនងវត្ថុតាងត្រូវបានកម្លាំងជំនាញរបស់មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ សាកសួរបន្តនិងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់នៅឯស្រុកបន្ទាយមាសនោះវិញកម្លាំងកងរាជអាវុធហត្ថស្រុក ដែលដឹកនាំដោយលោកវរសេនីយ៍ សៀក សារ៉ាត់ មេបញ្ជាការកងរាជអាវុធហត្ថស្រុក និងបានទទួលបទបញ្ជាពីលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងប្រធានមន្ទីរយុត្តិធម៌ អ ហ ព្រមទាំងតំណាងជួសមុខអោយលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធខេត្តកំពតបានចុះល្បាតក្នុងភូមិសាស្ត្រ ភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតបានចាប់ឃាត់ខ្លនជនសង្ស័យប្រើប្រាសគ្រឿងញៀនចំនួន១នាក់ឈ្មោះ សឹុង មឹក ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដរួមនិងវត្ថុតាងសម្ភារះជក់គ្រឿងញៀន១សម្រាប់បច្ចុប្បន្នកំពុងសាសួរបន្តនិងចាត់ការតាមផ្លូវច្បាប់
ដោយឡែកនៅឯស្រុកដងទងវិញនៅវេលាម៉ោង២និង០០នាទីថ្ងៃទី៣០ខែមករាឆ្នាំ២០១៧នេះមានករណីដាក់ថ្នាំបំពុលឆ្កែចំនួន២ក្បាលចូលទៅកាត់សោលួចម៉ូតូអស់ចំនួន២គ្រឿងលោកវរសេនីយ៍ទោ បានបន្តថាម៉ូតូចំនួន២គ្រឿងនោះរួមមាន៖ទី១ ម៉ូតូម៉ាក C125សេរី2016ពណ៌ខ្មៅពាក់ស្លាក់លេខ កំពត 1J (74 80 ) របស់ម្ចាស់ជនរងគ្រោះឈ្មោះ ឆេង ប៉ុម ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកម្មកររស់នៅភូមិ ឃុំកើតហេតុខាងលើទី២ម៉ូតូម៉ាកC125 សេរី2016ដូចគ្នាពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ 1FQ( 13 59)របស់ឈ្មោះ ឃួន ឡំ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរបើកបរ រស់នៅភូមិឃុំកើតហេតុខាងលើក្រោយពីធ្វើសកម្មភាបលួចបានសម្រេចជនសង្ស័យបានគេចខ្លួនបាត់ស្រមោលលោកវរសេនីយ៍បានបន្តថា លោកនិងចាត់កម្លាំងកងរាជអាវុធហត្ថសហការជាមួយប្រជាពលរដ្ឋបន្តស្រាវជ្រាវវែករកមុខសញ្ញាជនសង្ស័យខាងលើយកមកផ្តន្ទាទោសទាន់តែបាន៕
ដោយ៖ (ហង្ស សុភាព)



ផ្តល់សិទ្ធិដោយ៖VD7News.com