
កំពត: កាលពីម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនល្មើស ស្ថិតក្នុង ភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។បង្កឡើងដោយបុរសម្នាក់ បានប្រើអំពើហិង្សា យកដំបងវាយកូនប្រុសរបស់ខ្លួនបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតខាងក្នុងភូមិបានអោយដឹងថាបុរសជាឪពុកឈ្មោះ ខៀវ កី អាយុ៤៦ឆ្នាំ ព្រោះតែខឹងកូននិយាយមិនស្តាប់ រឿងដើរលេង ក៏ដាច់ចិត្តប្រើអំពើហឹង្សា វាយនឹងដំបង ទៅលើកូនខ្លួនឯងឈ្មោះ លៀស ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំបណ្តាលអោយ ស្លាប់យ៉ាងអណោចអធ័មបែបនេះតែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យជាឪពុក ត្រូវបានអធិការដ្ឋាន នគរបាលស្រុកកំពុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនឲ្យថ្នាក់លើ ចាត់ការតាមផ្លូវច្បាប់ ៕ដោយ ហង្ស សុភាព


ផ្តល់សិទ្ធិដោយ៖VD7News.com