
ខេត្តស្វាយរៀង៖ បុរសម្នាក់បានយកពូថៅទៅកាប់បុរសម្នាក់ដែលរស់នៅជិតខាងគ្នាបណ្តាលអោយរបួសធ្ងន់ធ្ងរ។អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
មុនពេលកើតហេតុជនដៃដល់ឈ្មោះ ឆាំ សាលី ហៅ ដឿក សាលី អាយុ៥៤ឆ្នាំ មុខរបរកសិករមានទីលនៅភូមិ-ឃុំខាងលើ បានយកចម្ពាមកៅស៊ូទៅបាញ់ឆ្កែជនរងគ្រោះកំពុងខាំគ្នានៅផ្ទះរបស់ជនរងគ្រោះហើយប្រពន្ធបានឃើញក៏ស្ដីបន្ទោសអោយគ្រាន់តែសត្វឆ្កែខាំគ្នាចាំបាច់យកជំពាមកៅស៊ូមកបាញ់ធ្វើអ្វីទើបកើតជាជម្លោះធ្វើឲ្យជនសង្ស័យខឹងខ្លាំងបានយកពូថៅ ពីផ្ទះទៅកាប់ ទៅលើជនរងគ្រោះឈ្មោះ សូ សុធាត អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មានផ្ទះរបងជាប់គ្នា រងរបួសដាច់ម្រាមដៃស្ដាំសន្លប់នឹងកន្លែងតែម្តង៕



ផ្តល់សិទ្ធិដោយ៖VD7News.com