Sponsor

ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់ ចំពោះ​អនាគត​កុមារ​កម្សត់​ទាំងពីរ​ដែល​ត្រូវ​​ម្ដាយ​ទុក​ចោល ឲ្យ​រស់​នៅ​រងទុក្ខ​វេទនា​​​ជាមួយ​​ជីដូន​ចាស់ម្នាក់​ជិត​២ឆ្នាំ​​ ក្នុង​ភូមិ​ដាច់​ស្រយាល​​មួយ​​ឆ្ងាយ​ពី​ផ្សារ​ និង​សាលា​រៀន និង​មើល​ទៅ​គួរឲ្យ​សង្វេគ​ខ្លោច​ផ្សារ​​ជា​ខ្លាំង​ ហើយ​ទី​បំផុត​បើ​ទោះ​ជា​មាន​ការ​សន្ដោស​ពី​​សប្បុរសជន ​​ព្រះសង្ឃ​និង​ឧកញ៉ា​​ ម៉ុង​ ឬទ្ធី ​ដើម្បី​សុំ​ពួកគេ​​​ឲ្យ​ទៅ​នៅ​អង្គការ​មនុស្សធម៌​​​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​ក៏​គេ​គ្មាន​សំណាង​បាន​ទៅ​ដែរ។

ដោយ​សារ​ជីដូន​ចាស់​របស់​ពួកគេ​មិន​ព្រម​អនុញ្ញាត​ឲ្យ​ ​លោក​ឧកញ៉ា​ ម៉ុង​ ឬទ្ធី​​ នាំ​យក​ពួកគេ​ទៅ​រស់​ជាមួយ​អង្គការ​មនុស្សធម៌​មួយ​​ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​ស្ថិត​​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​លោក​ ស្ទីវ​ ហាយ​ ជា​ប្រធាន​អង្គការ​នោះ​ដែរ​។​

នេះ​បើ​យោង​តាម​ហ្វេសប៊ុក​​ ព្រះ​ភិក្ខុ​​មួយ​អង្គ​ ព្រះនាម​ Oun Long ដែល​បញ្ជាក់​ថា​ ព្រះ​គុណ​ម្ចាស់​​បាន​ចុះ​ទៅ​ជួប​ពួកគេ​ជា​លើ​ទី​២​ កាល​ពី​ម្សិលមិញ​។ ​

គណនី​ហ្វេសប៊ុកខាងលើ​​បាន​សរសេរ​​​ថា​យ៉ាង​ដូច្នេះ​ថា​៖ "ជា​លើក​ទី​២​ហើយ​ដែល​ខ្ញុំ​មក​ជួប​ក្មេង​កំព្រា​នៅ​ខេត្ត​កំពង់ឆ្នាំង​​ ហើយ​សូម​អរគុណ​ណាស់​ចំពោះ​លោក​​ ឧកញ៉ា​ ម៉ុង​​ ឬទ្ធី​​ ដែល​បាន​ផ្តល់​ប្រឹក្សា​យោបល់​និង​អង្គការ​សម្រាប់​ជម្រក​ដល់​កុមារ​ទាំង​នេះ​​ ។ 

តែ​លទ្ធផល​ចុង​ក្រោយ​លោកយាយ​របស់​កុមារ​មិន​អនុញ្ញាត​ឱ្យ​កុមារ​ទៅ​ណា​ជា​ដាច់​ខាត​​ គាត់​មាន​ប្រសាសន៍​ថា​ ពេលនេះ​មាន​ជំនួយ​របស់​សប្បុរសជន​ច្រើន​ណាស់​​ ទោះ​បី​ខ្ញុំ​ខំ​ពន្យល់​ពី​បញ្ហា​អនាគត​របស់​ក្មេង​នោះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​មិន​ព្រម​ដដែល​។ ថ្ងៃ​ព្រហស្បតិ៍​៧​រោច​ ខែ​បុស្ស ឆ្នាំ​វក​អដ្ឋស័ក​ ព.ស​.២៥៦០​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែ​មករា​​ ឆ្នាំ​២​០១​៧​"

ជុំ​​វិញ​ការ​សុំ​នាំ​យក​កុមារ​ទាំងពីរ​នៅ​អង្គការ​មនុស្ស​ធម៌​នោះ​ មិត្ត​​អ្នក​អាន​ខេឃ្យូប​ ភាគច្រើន​ប្រហែល​ជា​ចង់​ឲ្យ​ពួកគេ​ទៅ​រស់នៅ​​​​​ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​អនាគត​ភ្លឺស្វាង​ជាង​នេះ​ តើ​ត្រឹម​ត្រូវ​ទេ​? ចុះ​ការ​បដិសេធន៍​ដាច់​អហង្ការ​របស់​ជី​ដូន​ខាង​លើ​មិត្ត​យល់​យ៉ាង​ម៉េច​ដែរ​?​​​​​​​​​​​

​​​​​​​​​​​

ផ្តល់សិទ្ធិដោយ៖KQUBE​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor