
ភ្នំពេញ៖ កាលពីវេលាម៉ោង១៤និង១៥ នាទីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ ទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្តែង ពីបទប៉ុនប៉ងលួច មានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបពុំបាន សម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស) កើតហេតុនៅចំណុចមុខផ្ទះលេខ៧៣៥ ផ្លូវលេខ១២៨ ក្រុមទី៣១ ភូមិ៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ វីល្លៀម ហៅ ខ្មោច ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ជាន សុជាតិ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្លីនិចចេស្តា ស្នាក់ នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( រងរបួសដាច់ រលាត់ខ្នងជើងឆ្វេង និងជង្គង់ទាំងសងខាង )៕



ផ្ដល់សិទ្ធិដោយ៖VD7News.com