
ប្រភពហ្វេសប៊ុក Son Soc Trang បានប្រកាសស្វែងរក ថ្នាំដើម្បីព្យបាល អាពាធដ៍ធ្ងន់ធ្ងរលើព្រះសង្ឃមួយអង្គ ។ ខ្លឹមសារដកស្រង់ទាំងស្រុង ÷
ព្រះតេជព្រះគុណ ព្រះនាម តាំង ណារិន្ទ ជាព្រះសង្ឃខ្មែរក្រោម និមន្តមកសិក្សានៅប្រទេសថៃ ជាសមាជិកមូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទ ព្រះអង្គកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកខាងពុទ្ធចិត្តវិទ្យា បច្ចុប្បន្នព្រះអង្គអាពាធ (ឈឺ) ថ្លើម កាលពីជាង ៣ ខែមុន ព្រះអង្គថ្លើមចេញទឹក ឥឡូវក្រិនថ្លើម កំពុងព្យាបាលនៅភ្នំពេញ (នៅខាងក្រោយវត្តទួលសង្កែ) ចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់ចតុទ្ទិសបើបានដឹងឱសថកែរោគប្រភេទនេះឬ បានដឹងគ្រូពេទ្យណាជំនាញ សូមមេត្តាជួយប្រាប់ផង សូមអរគុណ នឹង សង្ឃឹមទុកជាមុនទូរស័ព្ទរបស់លោកអាពាធ +85581824615 (សូមមេត្តាខលមើលពេលលោកសម្រាកផង)


