
កំពត៖ កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ នៅភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ដោយប្ដីអប្រិយផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជាភ្លើងប្រច័ណ្ឌ វាយធ្វើទារុណកម្មប្រពន្ធកូន យ៉ាងឃោឃៅ។
បើតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ គិ អាយុ៣៣ឆ្នាំ (ធ្លាប់មានប្តីម្តង និងមានកូន២នាក់) ត្រូវបានប្តីឃោឃៅឈ្មោះ អួន យន អាយុ៣១ឆ្នាំនេះ បានធ្វើវាយធើ្វបាបបណ្តាលអោយរងរងរបួសពេញផ្ទៃមុខ និងស្នាមខ្សែរឹតក ស្នាមខ្សែរឹតកដៃ ទាំងសងខាង។
មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ បណ្ដាលមកពី ប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិននៅផ្ទះ ទើបបង្កជាភ្លើងប្រច័ណ្ឌ ប៉ុន្ដែប្រពន្ធមិននៅផ្ទះ ព្រោះជាប់រវល់ទៅមើលកូនឈឺ។
ក្រោយបង្កហេតុ រួចជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លូន បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕ដោយ ហង្ស សុភាព


ផ្តល់សិទ្ធិដោយ៖VD7News.com