Sponsor
កំពុងតែ​ជិះ​ម៉ូតូ​សុខ​ៗ​ ស្រាប់តែ​មាន​កង់​រថយន្ត​ មកបុក​ទាំង​កម្រោល​

ខេត្តកណ្ដាល៖ នៅ​ព្រឹកនេះថ្ងៃទី​២០ មករា​២០១៧ ខាងមុខ​ផ្សារ​គគីរ ​ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​ ខណៈ​ ២នាក់ប្តី​-ប្រពន្ធ បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​​កំពុង​ជិះ​ម៉ូតូ ស្រាតែ​កង់រថយន្ត​កុងតឺន័រ​បូត​ រ​មោ​លមក​បុក​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ដេករដូករណែលតែម្តង​។

​ជនរងគ្រោះ​ជា​ប្តី ត្រូវបានគេស្គាល់ថា មានឈ្មោះ ញែ​ម សា​រ៉ុ​ម អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​រងរបួស​បាក់ជើង​ឆ្វេង​ម្ខាង​ ។​

បើយោងតាម​​លោក ហង្ស ផា​រ៉ា​ណា នាយផ្នែក​ចរាចរណ៍​ស្រុក បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​១​គ្រឿង ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​3C-7020 ចេញពី​ភ្នំពេញ​ទៅ​អ្នក​លឿង បាន​របូត​កង់​ក្រោយ រួច​រមៀល​ទៅបុក​ចំ​ម៉ូតូ​ដួល បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។ ដោយឡែក​រថយន្ត បាន​អូស​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក រង់ចាំ​ដោះស្រាយ​បន្ត​៕​

រងគ្រោះ
រថយន្តបង្ក

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor