Sponsor

ខេត្តបាត់ដំបង៖  វប្បធម៌​សង្គម​ធ្លាក់​ចុះ​ ដោយសារ​អ្វី​? ហេតុអ្វី​ទើប​មនុស្ស​ប្រែជា​ព្រៃផ្សៃ​មិនលើកលែង​សូម្បីតែ​ក្មេង​..សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ដែលស្ថិតនៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង បន្ទាប់ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ប្ដឹង​ចោទថា បាន​ចាប់​កូនស្រី​គាត់​អូស​ចេញពី​ក្នុងផ្ទះ​ទាំង​កំរោល យកទៅ​រំលោភ​រហូត​បានសម្រេច ខណៈ​ជីដូន​កំពុង​ដេក​ក្នុង​ផ្ទះជាមួយ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​សាន វឌ្ឍនៈ អាយុ៣២ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ។ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ១៣ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំ​ជាមួយគ្នា ។ម្ដាយ​ក្មេងស្រី​ឈ្មោះ​ហម សា​វី អាយុ៣៧ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​បុរស​នោះ ក្រោយពី​សំណុំ​រឿងនេះ​បាន​បែកធ្លាយ។ ម្តាយ​បញ្ជាក់ថា ករណីនេះបាន​កើតឡើង​តាំងពី​វេលា​ម៉ោង០៨ និង៣០នាទី​យប់​ថ្ងៃទី០៥ មករា២០១៧ កន្លងមក ប៉ុន្តែ​នៅ​រសៀល​ថ្ងៃទី០៧មករា២០១៧នេះ ទើប​ម្ដាយ​ក្មេងស្រី​ដាក់ពាក្យ​បណ្ដឹង ដោយសារ​គាត់​ជាប់រវល់​ធ្វើការ​នៅ​ព្រំដែន ហើយ​សមត្ថកិច្ច​របស់​លោក​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយពី​ទទួលបានការ​ស្នើសុំ​យោបល់​ពី​លោកស្នងការ​ខេត្ត។

បើតាម​ចម្លើយ​ក្មេងស្រី​រងគ្រោះ​វិញ​ប្រាប់​សមត្ថកិច្ច​ថា ជន​នេះបាន​ចាប់​នាង នៅពេល​នាង​កំពុង​បិទទ្វារ​ផ្ទះបាយ​ខាងក្រោយ ខណៈ​ជីដូន​សំរាន្ត​ក្នុងផ្ទះ​នៅខាងមុខ ។ នាង​ប្រាប់ថា ជននេះ​បាន​ចាប់​អូស​នាង​ទៅខាង​ក្រោយ​ផ្ទះ​ប្រហែល១០០ម៉ែត្រ រួច​ចាប់ រំលោភ​នាង​រហូត​បាន​សម្រេច បើទោះជា​នាង​ឈឺចាប់​យ៉ាងណា ក៏​ជននេះ​មិន​លើកលែង និង​មិន​ស្ដាប់​ការ​អង្វរ.ក​របស់​នាង​ឡើយ ៕

 ដោយ៖ ច​ន្ទ័ឌី-ភិរម្យ  

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor