
បន្ទាប់ពីបានអនុគ្រោះដល់អ្នករត់កង់បី ដែលជិះបញ្ច្រាសមកបុករថយន្តស៊េរីទំនើបរបស់ខ្លួនហើយថែមទាំងបានផ្ដល់អាំងប៉ាវដល់កូនស្រីបុរសកង់បីថែមទៀតនោះ ថ្ងៃនេះ លោកឧកញ៉ា វ័យក្មេង ឌួង ឆាយ បានផ្តល់ថវិកា ៤០ ម៉ឺនរៀល ដល់ តារាកំប្លែងជើងចាស់ តា ចេក ដែលកំពុងមានការខ្វះខាតក្នុងជីវភាព។
លោកបានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ "ខ្ញុំបាទបានអោយបង សាន ផានិតនាំយកថវិកា 400,000៛ = 100$ ទៅជូន និងសួរសុខទុកលោកតា ចេក ដែលជាអ្នកកំប្លែងជើងចាស់កំពុងជួបការលំបាកខ្វះខាតក្នុងជីវភាព និងមានជំងឺប្រចាំកាយហើយប្រាប់លោកតាអោយមើលថែរក្សាសុខភាព។ ពូមីងបងប្អូនអាចចូលរួមបរិច្ចាគថវិកាតាមរយៈ បង សាន ផានិតបានតាមរយៈលេខទូរស័ព្ទ៖ 096 5003456” ៕

ផ្តល់សិទ្ធិដោយ៖KQUBE