Sponsor

ខេត្តកណ្ដាល៖ អធិការស្រុកកោះធំ កំពុងបង្ហាញគំរូល្អ អោយប្រជាពលរដ្ឋស្រលាញ់ ដោយមិនចង់អោយប្រជាពលរដ្ឋមានការថ្នាន់ថ្នាក់ឡើយ ដោយគាត់អោយប្រជាពលរដ្ឋ អត់ពាក់មួកសុវត្ថិភាព គឺទិញមួកពាក់នៅនិងកន្លែងពិន័យតែម្តង តម្លៃមួកតែ ១៥,០០០ រៀល តែប៉ុណ្ណោះ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បង់ ១៥.០០០ រៀលយកមួកសុវត្ថិភាព១ និងបង់ ១៥.០០០ រៀលយកវិក័យប័ត្រផាកពិន័យ១ តើរើសមួយណា? ត្រូវតែរើសដាច់ខាត ដោយ​ខាន់មិនបាន​។

អធិការដ្ឋាន នគរបាលស្រុកកោះធំ កាលពីព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០១៧ វេលាម៉ោង០៦ និង៣០នាទី ដោយ​កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ស្រុក កម្លាំងអន្តាគមន៍ និងប៉ុស្តិ៍ព្រែកថ្មី បានចុះ អនុវត្តរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំនួន២គោលដៅ៖

ទី១ៈ ចំណុចភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ទី២ៈ នៅចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ដឹកនាំដោយលោកវរៈសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ។

សមាសភាពចូលរួម៖១-លោកអធិការរង២-លោកនាយ នាយរងផ្នែក និងមន្ត្រីចំណុះ៣-លោកនាយ នាយរងប៉ុស្តិ៍ព្រែកថ្មីនិងកម្លាំងអន្តរាគមន៍ស្រុក សរុបចំនួន ៤០ នាក់ ស្រី១នាក់។

លោកអធិការនគរបាលស្រុកបានធ្វើការអប់រំដល់ប្រជាពលរដ្ឋអោយគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពទាំងអស់គ្នា ជាពិសេសអោយពួកគាត់ជ្រើសរើស១ក្នុងជម្រើស២ផ្សេងគ្នា៖

ទី១: បើសិនជាគាត់អត់មួក គឺយើងធ្វើការផាកពិន័យតាមច្បាប់ដោយចេញវិក័យប័ត្រ ១៥.០០០ រៀល ។ទី២: បើសិនជាគាត់មិនចង់អោយផាកពិន័យ គឺយើងសម្រួលចែកជូនមួកសុវត្ថិភាពចំនួន១ក្នុងតម្លៃ ១៥.០០០រៀល ដោយមិនមានការផាកពិន័យបន្ថែម ។

ក្នុងការអប់រំចែកជូនមួកសុវត្ថិភាពនេះ ឃើញថា ប្រជាពលរដ្ឋមានការសប្បាយចិត្តការអប់រំ និងព្រមទទួលយកមួកសុវត្ថិភាពអស់ចំនួន៧០មួក ។

ដោយឡែកកញ្ចក់ម៉ូតូក៏យើងធ្វើរូបមន្តបែបនេះដែរ បើមិនចង់អោយផាកពិន័យ គឺទិញថ្មីមកបំពាក់មុខសមត្ថកិច្ច៕

សកម្មភាពលោកប៉ូលិសចរាចរណ៍
សកម្មភាពលោកប៉ូលិសចរាចរណ៍

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor