ខេត្តព្រះសីហនុ៖ ទូរស័ព្ទដៃសេរីទំនើបៗ រួមនឹងគ្រឿងអេទ្បិចត្រូនិចជាច្រើនគ្រឿងត្រូវបានគយចល័ត សហការជាមួយកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់ចាប់បង្ក្រាបបាននៅលើលើទូកលេខ កក 8223 នៅចំណុចក្នុងផែគមនាគមន៍(ផែឡើងទំនិញទំនប់រលក) កាលរសៀលពីថ្ងៃ២០ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ។
យោងតាមសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ការឆ្មក់បង្ក្រាបដែលមានការចូលរួមពីសមត្ថកិច្ចចម្រុះនេះ បង្ក្រាបបានទំនិញគេចពន្ធចំនួន១៣កេស ក្នុងនោះរកឃើញទំនិញ iPhone7 Plus(128GB)ពណ៌ខ្មៅចំនួន ១០០គ្រឿង iPhone 6Plus (16GB) ៨០គ្រឿង iPhone 6(16GB) ១០គ្រឿង ទូរស័ព្ទថ្មីម៉ាក Huawel Mate 9 ចំនួន២២គ្រឿង ទូរស័ព្ទថ្មីម៉ាក Sony Xperia ៥០គ្រឿង Laptop Yoga book with Windows ម៉ាកLenovo ១៥ គ្រឿង Iwatch Series1ចំនួន ៦០ រាយ Iwatch Series2ចំនួន ៥៣រាយ ។
wireless Speaher Enceinte SasnsFil ចំនួន ០៥ ប្រអប់ ១០ រាយ (១ ប្រអប់ ០២ រាយ) កាសស្តាប់ត្រចៀក Samsung Gear Iconx ចំនួន ១០ រាយ កាសស្តាប់ត្រចៀក Beats Solo3 wireless ១០ រាយស្រោមទូរស័ព្ទម៉ាក Samsung Galaxy S7 Edge ២១ ប្រអប់ (១ប្រអប់= ១០ រាយ)= ២១០រាយ និងកាបូបដាក់ Computer (Yoga book sleeve) ១២ រាយ៕
ផ្តល់សិទ្ធិដោយ៖KQUBE