
បាត់ដំបង ៖ តាមសេចក្តីរាយការណ៍របស់កម្លាំង កងរាជអាវុធហត្ថស្រុកកំរៀងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបានកើតឡើងគួឲ្យរន្ធត់នៅរសៀលថ្ងៃទី២៤ មករា ២០១៧នៅត្រង់ចំណុចភូមិកណ្តាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងរវាងរថយន្ត ម៉ាកកាំម៉ាស់ពណ៌ប្រផេះមិនស្គាល់ស្លាកលេខបន្ទាប់ឧប្បត្តិវហេតុមកអ្នកបើកបររត់បាត់ប៉ុន្តែកម្លាំងបានដាក់ស្ទាក់ចាប់ខ្លួនបាន ។
ការបំភ្លឺពីកម្លាំងសមត្ថកិច្ចជំនាញឲ្យដឹងថាម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L.3268រត់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាដោយមិនបានបញ្ជាក់មូលហេតុបានបុក បណ្តាលឲ្យស្លាប់មនុស្សចំនួន០២នាក់ស្លាប់នៅនិងកន្លែងកើតហេតុទី១-ឈ្មោះ សូ ភាព ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរកសិករនិងជាមេភូមិតាំងយូជាអ្នកបើកម៉ូតូ(ស្លាប់)។ទី២-ឈ្មោះ វង សុផល ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស អ្នករួមដំណើជាមួយម៉ូតូ(ស្លាប់)ទាំង០២នាក់ជាឳពុកនិងកូនរស់នៅភូមិតាំងយូ ឃុំអូរដាស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យហេតុការណ៍ និងរៀបចំសំពំឯកសាទៅតាមផ្លូវច្បាប់និងនាំយករថយន្តបង្កទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់រីឯសាកសពត្រូវកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ-ចន្ទ័ឌី ភិរម្យ




ផ្តល់សិទ្ធិដោយ៖VD7News.com